By admin
Wednesday August 31st, 2022
MORNING NEWS BRIEF [AUGUST 31, 2022]
MORNING NEWS BRIEF [AUGUST 31, 2022]
MORNING NEWS BRIEF [AUGUST 31, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 31st, 2022
Wednesday August 31st, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់ពីប្រទេសនានាដែលពលករកម្ពុជា បានរត់ចោលពីការងារតាមការអំពាវនាវរបស់លោក ខឹម វាសនា ពាក់ព័ន្ធរឿងទឹកលិចពិភពលោក។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងបរិស្ថាន បានកំពុងសិក្សាអំពីទីតាំងផ្ទៃសមុទ្រ និងផលប៉ះ-ពាល់លើបរិស្ថាន អំពីគម្រោងបង្កើតឧទ្យានជាតិសមុទ្រថ្មី ដែលមានទីតាំងនៅខេត្តកែប។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងអំពីផែនការបោះពុម្ពអត្តសញ្ញាណប័ណ្ណសម្គាល់មន្ត្រីរាជការ ប្រភេទ Smart Card ដែលអាចប្រើប្រាស់ជាកាតធនាគារបាន។ ប្រភព៖ Fresh news
ព័ត៌មាននយោបាយ
កម្ពុជា-ឡាវ បានបេ្តជ្ញាពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងមហាផ្ទៃ បានរម្លឹក និងណែនាំឱ្យមន្ត្រីក្រោមឱវាទ អនុវត្ត និងទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេស អន្តោប្រវេសន៍ដែលស្ថិតនៅកម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងបរិស្ថាន បានថ្លែងថា ការទូតបរិស្ថានគឺជាយុទ្ធសាស្រ្តប្រែក្លាយកម្ពុជាឈានទៅមុខ ក្នុងភាពជាដៃគូសម្រាប់ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាច្រកប្រភពហិរញ្ញប្បទានអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចរាចរប្រាក់រៀលកម្ពុជាកើនឡើង ដោយសារទទួលបានទំនុក-ចិត្តពីសាធារណជន ខណៈកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបានជួយផ្ទេរបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា។ ប្រភព៖ Fresh News
ក្នុងឆមាសទី១ នៃឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលសរុបបានជាង ៤៤លានដុល្លារ និងទទួលបានផលចំណេញជិត ១៩លានដុល្លារ។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
ក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាមានផ្ទៃដីគ្របព្រៃឈើចំនួន ៨,៥លានហិកតា ឬស្មើ ៤៦,៨៦ភាគរយនៃផ្ទៃដីសរុប ដោយក្នុងនោះមានរបៀងជីវចម្រុះ និងតំបន់ទេសចរណ៍ធម្មជាតិ។ ប្រភព៖ ខ្មែរថាមស៍
អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទខ្ទប់ (Lockdown) លើទីតាំងប្រមូលផ្តុំរបស់លោក ខឹម វាសនា ចាប់ពីម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ប្រភព៖ Fresh News
កម្ពុជា និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ សហការ សាងសង់ផ្លូវត្រីចំនួនពីរ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងធនធានជលផល និងបង្កើនបរិមាណត្រីក្នុងសហគមន៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍