MORNING NEWS BRIEF [AUGUST 4, 2023]

MORNING NEWS BRIEF [AUGUST 4, 2023]

MORNING NEWS BRIEF [AUGUST 4, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. មន្ត្រីរដ្ឋាភិបាល បានបើកកិច្ចពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបនឹងរបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់UN ដែលកម្ពុជាចាត់ទុកថាលម្អៀង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងថៃ នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាលើកដំបូង លើការសង្គ្រោះរុករក និងសង្គ្រោះគ្រោះមហន្តរាយ ក្នុងខែសីហា ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិទ្វេភាគី។ ប្រភព៖ Fresh News 
  3. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថា កម្ពុជាប្តេជ្ញាក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព និងមានការ​រីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រឥតងាករេលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដែកថែប និងជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលផ្លូវការនៃកាបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី៥​​ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសភាពាណិជ្ជកម្មអាមេរិក បន្តឡើងវិញនូវប្រព័ន្ធ GST លើទំនិញសក្តានុពលមួយចំនួនរបស់កម្ពុជា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មដែលផ្តល់ប្រយោជន៍រួម។ ប្រភព៖ AMS News
  2. កម្ពុជា និងថៃ បានតភ្ជាប់ផ្លូវដែក ដែលជាការអភិវឌ្ឍដ៏សំខាន់មួយ នឹងរួមចំណែកដល់ការបង្កើនសកម្មភាពទេសចរណ៍ ដឹកជញ្ជូន ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ ទទួលបានភ្ញៀវទេសចរ ៤៤ម៉ឺននាក់ ដែលមានទឹកប្រាក់ជាង ២០លានដុល្លារ កើនឡើង ៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. កម្ពុជា  និងថៃ បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ច-សង្គម វប្បធម៌ និងវិស័យអប់រំជាដើម។ ប្រភព៖ Fresh News
  2. រដ្ឋាភិបាលអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងដល់ស៊ីម៉ាក់ ក្នុងទឹកប្រាក់ ២.១លានដុល្លារ ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. រដ្ឋាភិបាលអូស្ត្រាលី នឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ា ដែលមានចំណាស់រាប់រយឆ្នាំ ចំនួន ០៣អង្គ ឱ្យមកកម្ពុជាវិញ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម។ ប្រភព៖ សារព័ត៌មានថ្មីៗ