By admin
Thursday December 1st, 2022
MORNING NEWS BRIEF [DECEMBER 01, 2022]
MORNING NEWS BRIEF [DECEMBER 01, 2022]
MORNING NEWS BRIEF [DECEMBER 01, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday December 1st, 2022
Thursday December 1st, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា បានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ប្រភព៖ Fresh News
សម្តេចតេជោ បានថ្លែងថាក្រុមហ៊ុនតូយ៉ូតា នឹងដំឡើងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាសមិទ្ធផលនៃកត្តាសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ខេត្តកំពង់ឆ្នាំង និង ក្រុង Bussy-Saint-Georges ប្រទេសបារាំង បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិនិយោគនៃក្រុង និងខេត្តទាំងពីរឱ្យកាន់តែរីកចម្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសេនានុព័ន្ធអង់គ្លេស បានពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការស្នើបង្កើតនិវេសដ្ឋានយោធាអង់គ្លេសប្រចាំកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កងកម្លាំងការពារព្រំដែនលេខ៦០១ បានបន្តសកម្មភាពល្បាត និងត្រួតពិនិត្យភូមិសាស្ត្រព្រំដែនកម្ពុជា-វៀតណាម ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីទំនាក់ទំនងការអភិវឌ្ឍកម្ពុជា-ថៃ ដើម្បីជំរុញសាមគ្គី-ភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ០៣បន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ ៧លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យមានការវិនិយោគ បន្ថែម ពីសំណាក់វិនិយោគិនជប៉ុនមកកាន់តំបន់អាស៊ាន និងជាពិសេសប្រទេសកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាពាណិជ្ជកម្មនៅក្នុងស្រុក តាមរយៈការដាក់ចេញផែនការសកម្ម-ភាព ដែលកំណត់ជាអាទិភាពរបស់រដ្ឋាភិបាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
កម្ពុជា កំពុងកែសម្រួលនីតិវិធីអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ ទាំងអស់ទទួលបានការគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងវប្បធម៌ និងអភិបាលក្រុង Bussy saint George ប្រទេសបារាំង បានជួបពិភាក្សាជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌រវាងប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
អឺរ៉ុប នឹងបន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសិស្សផ្នែកអប់រំបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិ តាមវិទ្យាល័យចំណេះទូទៅ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី