• By admin
  • Friday January 6th, 2023

MORNING NEWS BRIEF [JANUARY 05, 2023]

MORNING NEWS BRIEF [JANUARY 05, 2023]

MORNING NEWS BRIEF [JANUARY 05, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស បានបំពាក់គ្រឿងឥស្សរិយយសសហ-មេត្រីថ្នាក់មហាសេនា ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាចប់អាណត្តិ ចំពោះរួមចំណែក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ៖ AMS News 
  2. អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបសន្និសីទសារព័ត៌មាន ស្តីពីទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីបំផុស និងផ្សព្វផ្សាយ អំពីទស្សនទានគោលនយោបាយក្នុងវិស័យកសិកម្ម។ ប្រភព៖ Fresh News 
  3. ត្រឹមខែធ្នូនៃឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានក្នុងទំហំទឹកប្រាក់ ១១.៥២៨.១៥៨ដុល្លារ កើនឡើង ២.០៨២,៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយបញ្ជីបោះ-ឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី នៅតាមឃុំសង្កាត់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ប្រភព៖Fresh News 
  2. ក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះជាអនីតិជន។ ប្រភព៖ Fresh News 
  3. គ.ជ.ប ​បាន​សម្រេច​ដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមខែធ្នូនៃឆ្នាំ២០២២ CDC បានអនុវត្តគម្រោងវិនិយោគចំនួន ១០ បន្ថែម ក្នុងវិស័យកាត់ដេរ ក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៩ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. គិតត្រឹម១១ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសថៃ សម្រេចបាន ៧៥៦លានដុល្លារ កើនឡើង ៣៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ត្រឹមខែវិច្ឆិកានៃឆ្នាំ២០២២ កម្ពុជា បាននាំចេញសំលៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ ៤៣០,១៣១លានដុល្លារ ធ្លាក់ចុះ ៩,៥% ដោយសារតម្រូវការទីផ្សារសកលធ្លាក់ចុះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ បាន​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ារបស់​បេក្ខជន​ប្រឡង​ BACII ថាបានប្រព្រឹត្ត​ទៅ​ ស្រប​តាម​គោល-ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន។  ប្រភព៖ កោះសន្តិភាព
  2. ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ភូមិ ដោយបំបែកចេញពីភូមិចាស់ដែលមានស្រាប់ក្នុងខេត្តពោធិ៍សាត់ ក្នុងគោលនយោបាយផ្តល់សេវាសាធារណៈឱ្យឆាប់រហ័ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ឯកឧត្តម យ៉ង សាំងកុមារ បាននិងកំពុងរៀបចំការអនុវត្តគម្រោងកសាងឃុំកសិកម្មគំរូចំនួន ១០ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ