By admin
Tuesday December 20th, 2022
MORNING NEWS BRIEF [DECEMBER 20, 2022]
MORNING NEWS BRIEF [DECEMBER 20, 2022]
MORNING NEWS BRIEF [DECEMBER 20, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday December 20th, 2022
Tuesday December 20th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗដែលសម្រេចបាន ក្នុងវិស័យអាទិភាពក្រោមកិច្ចសហប្រតិប-ត្តិការ និងទំនាក់ទំនងទ្វេភាគីល្អរវាងកម្ពុជា និងកូរ៉េ។ ប្រភព៖ ៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថាកិច្ចសហប្រតិប-ត្តិការល្អជាមួយប្រទេសចិន បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច នយោបាយ និងសង្គម នៅប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
COSTI និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមូលនិធិ NIF បានសម្ពោធវេទិកាឬសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌាលើកទី៣ ដើម្បីរម្លឹកខួប៣០ឆ្នាំនៃភាពជាដៃគូរវាងអាស៊ាន-ឥណ្ឌា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិនក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និងការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក។ ប្រភព៖ Fresh News
សម្តេចតេជោ បានជួបពិភាក្សាការងារជាមួយគូភាគីនៅតំបន់អឺរ៉ុប និងទទួលបានការយកចិត្តទុកដាក់ និងការកោតសរសើរចំពោះការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី និងបានថ្លែងអំណរគុណចំពោះការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចចរចាជុំទី២ ជាផ្លូវការ លើកិច្ចព្រមព្រៀង CEPA ដែលនឹងក្លាយជាយន្តការសម្រាប់ការទាញយកផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
IMF បានបញ្ជាក់ថាកិច្ចព្រមព្រៀង RCEP និងCCFTA នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម ខណៈសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនក្នុងអត្រា ៥.៥% នៅឆ្នាំក្រោយ។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងតួកគី បានឯកភាពលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូវ បន្ទាប់ពីការនាំចេញអង្ករកម្ពុជា កើនឡើងជាង ៣ពាន់តោន ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសង្គម
CMAC នឹងផ្តល់វគ្គប្រើប្រាស់ឧបករណ៍រករាវមីនដល់អ្នកដោះមីនជនជាតិអ៊ុយក្រែនចំនួន ១៥រូប នាអំឡុងពេលដែលនឹងមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅកម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំពង់ធំ បានជួបពិភាក្សា ដើម្បីប្រគល់ទទួលអនុគម្រោងសាងសង់ទីលានដាក់សំរាម នៅក្រុងស្ទឹងសែន និងការណែនាំពីការងារគ្រប់គ្រងបញ្ហាសំរាម។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ស្តីពីការការពារ និងការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃអាកាសធាតុចុះត្រជាក់ ដើម្បីទប់ស្កាត់ការបន្តរាលដាលនៅសហគមន៍។ ប្រភព៖ សារព័ត៌មានដើមអម្ពិល