• By admin
  • Monday February 7th, 2022

MORNING NEWS BRIEF [February 07, 2022]

MORNING NEWS BRIEF [February 07, 2022]

MORNING NEWS BRIEF [February 07, 2022] 150 150 Cambodia Development Center
HOT NEWS
  1. ទីប្រឹក្សារបស់ក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក បានព្រមានថា ពូទីន អាចចេញបញ្ជាឱ្យធ្វើការវាយ​ប្រ​ហារលើអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ ប៉ុន្តែអាមេរិក និងសម្ព័ន្ធមិត្ដនៅតែបន្តជំរុញដំណោះស្រាយការទូត។ Source: Reuters
  2. អភិបាលរាជធានី អូតាវ៉ា បានប្រកាសដាក់ ទីក្រុងនេះក្នងគ្រាអាសន្ន បន្ទាប់ពីបាតុកររាប់ ពាន់នាក់បង្ហាញពីការមិនពេញចិត្តលើវិធានការការពារជំងឺកូវីដ១៩របស់រដ្ឋាភិបាល។ Source: The Guardian
  3. នាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុន នឹងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញឱ្យបាន ១លានដូសក្នុង ១ថ្ងៃ ខណៈពេលដែលករណីឆ្លងទូទាំងប្រទេសកើនលើស ១០០.០០០ករណី។ Source: Reuters
WORLD
  1. ប្រធានាធិបតីអាមេរិក បានសន្ទនាតាមទូរសព្ទ ជាមួយនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ដើម្បីពិភាក្សាពី ការគំរាមកំហែងរបស់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ យុទ្ធនាការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាប្រឈមសន្ដិសុខផ្សេងៗទៀត។ Source: Times of Israel
  2. ប្រធានាធិបតីបារាំងកំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីជួបសមភាគីរុស្ស៊ីក្នុងគោលបំណងកាត់បន្ថយភាពតានតឹងលើបញ្ហាអ៊ុយក្រែន និងពង្រឹងតួនាទីរបស់សហភាពអឺរ៉ុប។ Source: Deutsche Welle
  3. រដ្ឋមន្ដ្រីពាណិជ្ជកម្មរបស់អង់គ្លេសបានឱ្យដឹងថាប្រទេសអង់គ្លេស និងកូរ៉េខាងត្បូងនឹងចុះកិច្ចព្រមព្រៀងដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ​ដែលត្រូវបានរាំងស្ទះដោយជំងឺរាតត្បាតសាកល។ Source: Metro
REGIONS
  1. អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រាប់ទៅកាន់ថ្នាក់ ដឹកនាំចិនថា លោកសង្ឃឹមថាអាជ្ញាធរចិន នឹងអនុញ្ញាតឱ្យ ប្រធានសិទ្ធិមនុស្សរបស់អ.ស.ប. ធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិនរួមទាំងទស្សនកិច្ចទៅខេត្តស៉ីនជាំង។ Office. Source: The Straits Times
  2. រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី បានបន្តអំពាវនាវឱ្យមានការ ដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell ដែលត្រូវបានរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាចាប់ឃុំឃាំង កាលពីឆ្នាំមុន។ Source: CNA
  3. របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា នៅចន្លោះឆ្នាំ២០២០ ដល់ពាក់កណ្ដាលឆ្នាំ ២០២១ ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត របស់កូរ៉េខាងជើង បានលួចរូបិយប័ណ្ណឌីជីថល ប្រមាណ ៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីមីស៊ីល។ Source: BBC
CAMBODIA
  1. សម្ដេចតេជោ​ហ៊ុន​សែនគាំទ្រចំពោះសហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស​​ អាស៊ាន -អាមេរិក​ដែលគ្រោងរៀបចំនៅប៉ុន្មានខែខាងមុខ និងប៉ុនប៉ងពង្រឹងទំនាក់ទំនងអាស៊ាន អាមេរិក។ Source: BTV News
  2. គណៈរដ្ឋមន្ត្រីបានអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីរួមចំណែកផ្តល់ប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ជូនប្រជាកសិករ។​ Source: ភ្នំពេញប៉ុស្តិ៍
  3. នៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានតម្លៃសរុប ៩៦៥លានដុល្លារ ដែលមានកំណើន ៩ភាគរយ ធៀបជាមួយឆ្នាំ២០២០ ខណៈការនាំចេញពីកម្ពុជាមានតម្លៃសរុប ៣៤១លានដុល្លារ។ Source: AKP