MORNING NEWS BRIEF [FEBRUARY 14, 2023]

MORNING NEWS BRIEF [FEBRUARY 14, 2023]

MORNING NEWS BRIEF [FEBRUARY 14, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស ខកចិត្ត និងច្រានចោលការព្រួយបារម្ភដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងលម្អៀងរបស់ស្ថានទូតបរទេស ជុំវិញការដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកន្លែង។ ប្រភព៖ ៖ Fresh News 
  2. កម្ពុជា និងឡាវ បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ២០២៣-២០២៧។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. កម្ពុជា និងឡាវ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើគម្រោង តភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីជំរុញវិស័យទេសចរណ៍។ ប្រភព៖ AMS
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានសភានៃប្រទេសឡាវ បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី និងប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានជួបពិភាក្សា និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងវៀតណាម បានពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ចេញវិធានការសម្របសម្រួល និងគ្រប់ គ្រងព្រំដែន ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គិតត្រឹមខែមករានៃឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ ៣,៤ពាន់លានដុល្លារ ថយចុះ ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. គិតត្រឹមឆ្នាំ២០២២ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារ  អាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ ១២,២ពាន់លានដុល្លារ កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. គ.ជ.ប បានបើកវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្តីពី សារៈសំខាន់នៃការបោះឆ្នោត ដល់សិស្សានុសិស្ស នៅខេត្តតាកែវ ដើម្បីផ្សព្វ-ផ្សាយ និងអប់រំ អំពីការប្រើប្រាស់សិទ្ធិអំណាចក្នុងការបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍  
  2. រដ្ឋាបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានពិភាក្សាលើលទ្ធភាព ក្នុងការសាងសង់ផ្លូវមួយខ្សែទៀតនៅបណ្តោយផ្លូវរថភ្លើងពីចំណុចសាលាតិចណូ ទៅអាកាសយានដ្ឋានភ្នំពេញ។ ប្រភព៖ សារព័ត៌មានដើមអំពិល
  3. ក្រសួងធនធានទឹក បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ថានឹងរងសម្ពាធខ្ពស់ពីប្រទេសចិន ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ ខាងមុខ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល