By admin
Wednesday February 16th, 2022
MORNING NEWS BRIEF [February 16, 2022]
MORNING NEWS BRIEF [February 16, 2022]
MORNING NEWS BRIEF [February 16, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday February 16th, 2022
Wednesday February 16th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋាភិបាលចំណាយបទឹកប្រាក់ប្រមាណ ៣០លានដុល្លារក្នុងមួយខែ ក្នុងការអនុវត្តកម្មវិធីគាំពារសង្គម ជាពិសេសការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន ដើម្បីផ្តល់ជាប្រយោជន៍ក្រុមគោលដៅទាំងអស់។ ប្រភព៖ ខ្មែរថាមស៍
របាយការណ៍សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចរបស់ស្ថាប័ន Heritage Foundation បង្ហាញថាកម្ពុជាមានការធ្លាក់ចុះសេរីភាពសេដ្ឋកិច្ចក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ប៉ុន្តែអ្នកជំនាញថាវាជាការឆ្លុះបញ្ចាំងសមហេតុផលនៃចំណុចខ្លាំង និងខ្សោយនៃសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រកាសថា ជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង កំពុងឆ្លងចូលក្នុងសហគមន៍ និងអំពាវនាវឱ្យពលរដ្ឋទាំងអស់ អនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ និងអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ ប្រភព៖ ដើមអម្ពិល
ព័ត៌មាននយោបាយ
ឯកត្តម ហ៊ុន ម៉ាណែន បានជួបសំណេះសំណាលជាមួយអគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុន Yamakazi Koji និងប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ឱ្យបានខ្ពស់ថែមមួយកម្រិតទៀត។ ប្រភព៖ AMS News
ក្រសួងការបរទេស បានសម្ដែងការខកចិត្តលើការបកស្រាយខុសរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន អំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅប្រទេស បើទោះជាមានការពន្យល់បកស្រាយជាច្រើនលើកពីអាជ្ញាធរពាក់ព័ន្ធក្ដី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបើកដំណើរការ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដងតាមរយៈការបោះឆ្នោតជាសកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត្តប្រាក់កម្ចីចំនួន ៩៥លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បិទិញវ៉ាក់សាំងកូវីដ១៩បន្ថែម ជូនប្រជាពលរដ្ឋទាំងដូសជំរុញ និងដូសមូលដ្ឋាន និងជំនួយ ១លានដុល្លារទៀតសម្រាប់ផ្នែកបច្ចេកទេស។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋាភិបាល បានចាត់ទុកការលើកកម្ពុជាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាសដែលស្ថិតក្នុងវិស័យអាទីភាពថាជាសក្ដានុពលចូលរួមកំណើនសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ដោយកូវីដ១៩ និងជាការបង្កើនឱកាសការងារ។ ប្រភព៖ AMS News
វិស័យធានារ៉ាប់រងនៅកម្ពុជា ស្ថិតក្នុងកំណើន ៩ភាគរយ ដែលមានទំហំទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចជាតិដោយសារជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ក៏ដោយ។ ប្រភព៖ ខ្មែរថាមសិ៍
ព៍ត៌មានសង្គម
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានចំនួន ០៧កន្លែងស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលប្រើប្រាស់ទឹកប្រាក់សាងសង់ប្រមាណ ៣៥លានដុល្លារ។ ប្រភព៖ ដើមអម្ពិល
ជប៉ុន បានផ្ដល់ថវិការប្រមាណ ៦៦ម៉ឺនដុលារ ដល់ការអង្គភាពចំនួនពីរ សម្រាប់អនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារមានពិការភាព និងគម្រោងរៀបចំវគ្គសិក្សាអប់រំកាយ ថ្នាក់សកលវិទ្យាល័យ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងសេដ្ឋកិច្ច បានប្រកាសឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីសប្ដាហ៍គាំពារសង្គម ប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ «ឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់គ្រប់គ្នា» ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ និងប្រកបដោយចរីភាព។ ប្រភព៖ សារព័ត៌មានថ្មីៗ