MORNING NEWS BRIEF [FEBRUARY 16, 2023]
MORNING NEWS BRIEF [FEBRUARY 16, 2023]
MORNING NEWS BRIEF [FEBRUARY 16, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday February 16th, 2023
Thursday February 16th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ដល់ការវិនិយោគទន់ ដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបូន របស់អាល្លឺម៉ង់មកកម្ពុជា។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានាធិបតីអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ប្រភព៖ AMS News
ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានបង្ហាញភាពជឿជាក់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា ទោះបីជាសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាក៏ដោយ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កងទ័ពជើងគោកកម្ពុជា និង ជប៉ុន បានចុះហត្ថលេខាលើលក្ខណស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពយោធានៃប្រទេសទាំងពីរ។ ប្រភព៖ AMS News
គណបក្សប្រជាជន និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានបង្ហាញទំនុកចិត្តលើចំណងមិត្តភាពជាប្រពៃណី គាំទ្រគ្នាលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងរដ្ឋ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើ អ.ស.ប គាំទ្របង្កើតវគ្គហ្វឹកហ្វឹនកងទ័ពមួកខៀវកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការពង្រឹងវិស័យរក្សាសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច បានផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២៣» ជាទិសដៅយុទ្ធសាស្ត្រសម្រាប់នាំផ្លូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ Fresh News
ក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣លានតោន និងរកចំណូលបាន ៨៦លានដុល្លា កើនឡើង២,៤៥ភាគរយ ពីឆ្នាំ២០២១។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រសួងសាធារណការ បានឱ្យដឹងថា កម្ពុជាបានលក់ស្លាកលេខពិសេស ចំនួន៧.១២៥ស្លាក រកចំណូលថវិការជាតិបាន ៤០ប៊ី-លានរៀល ក្នុងឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
រដ្ឋាភិបាលកម្ពុជា និងឡាវ បានជំរុញយបណ្ឌិត្យសភានៃប្រទេសទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពង្រឹងកិច្ចការស្រាវជ្រាវ និងធនធានមនុស្សទៅវិញទៅមក។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងចិន បានឯកភាពលើការសហការបន្តពង្រឹងកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសជួយដូរមនុស្ស ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ អំពើរភេវរកម្ម និង ឧក្រឹដ្ឋកម្មឆ្លងដែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណៈកម្មការសិទ្ធមនុស្សកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញការស៊ើបអង្កេត ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវះខ្ពស់។ ប្រភព៖ AMS News