MORNING NEWS BRIEF [FEBRUARY 20, 2023]
MORNING NEWS BRIEF [FEBRUARY 20, 2023]
MORNING NEWS BRIEF [FEBRUARY 20, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday February 20th, 2023
Monday February 20th, 2023
ព័ត៌មានសំខាន់ៗ
អនុព័ន្ធយោធានៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរក្សាជំហរអព្យាក្រឹត្យ ដើម្បីជំរុញការដោះស្រាយដោយសន្តិភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រភព៖ ៖ ខ្មែរថាមស៍
ក្រសួងប្រៃសណីយ៍ និងទីភ្នាក់ងារ BIPA របស់កូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានរវាងកម្ពុជា និងកូរ៉េ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងយុត្តិធម៌ និងADB បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ព្រះមហាក្សត្រ បានចេញព្រះរាជសារអំពាវនាវជនរួមជាតិដែលមានសិទ្ធិបោះឆ្នោត ឱ្យទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដើម្បីការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យនាការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
គណបក្សប្រជាជន និងគណបក្សកុម្មុយនីស្តវៀតណាម បានវាយតម្លៃខ្ពស់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងបក្ស រដ្ឋ និងប្រជាជន ក្នុងការបម្រើដល់ប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យអាទិភាពនានា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែកុម្ភៈនៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ២២ ដែលមានទឹកប្រាក់ជាង ១០០លានដុល្លារ និងបង្កើតឱកាសការងារជាង ២ម៉ឺនកន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
គិតត្រឹមខែមករានៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពីពន្ធអាករគ្រប់ប្រភេទប្រមាណ ៣០០លានដុល្លារ ស្មើនឹង ៨% នៃផែនការហរិញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គិតត្រឹមឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលប្រមាណ ១២៦លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន ឱ្យបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងកសិកម្ម នឹងពង្រាយនិស្សិតស្ម័គ្រចិត្តចំនួន ២០០នាក់នៅតាមភូមិសាស្ត្រចំនួន ០៩ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់ការនាំចេញវិស័យកសិកម្មនៅតាមមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍
ជប៉ុន បានបញ្ជាក់ជាថ្មីនូវការគាំទ្រកម្ពុជា ក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិក និងការទប់ស្កាត់ការបំពុលប្លាស្ទិកក្នុងសមុទ្រ ដើម្បីសម្រេចបានគោលដៅការពារបរិស្ថាន 4R។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍