MORNING NEWS BRIEF [FEBRUARY 21, 2023]

MORNING NEWS BRIEF [FEBRUARY 21, 2023]

MORNING NEWS BRIEF [FEBRUARY 21, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ និងអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានពិភាក្សាពីក្តីបារម្ភជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងបានថ្កោលទោសចំពោះការបាញ់មីស៊ីលដោយឥតឈប់ឈរនោះ។ ប្រភព៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ AMS News 
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងប្តេជ្ញាបន្តជំរុញការ វិនិយោគពីអង់គ្លេសមកកាន់កម្ពុជាបន្ថែម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីពីទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីបារាំង ក្នុងការពង្រឹងទំនាក់ទំនងការទូត និងការរក្សាសន្តិសុខក្នុងតំបន់ និងសកល។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងវៀតណាម បានឯកភាពគ្នាលើផែនការកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិឆ្នាំ២០២៣ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង និងវិស័យការពារជាតិទ្វេភាគី។ ប្រភព៖ សារព័ត៌មានដើមអំពិល
  3. គ.ជ.ប បានអះអាងថាបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០២៣ ត្រូវបានរៀបចំដោយភាពសុក្រឹត ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីមានចំនួន ៩លាននាក់។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. ចាប់តាំងពីខែឧសភាឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធពីសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ៥៣,០១លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងរ៉ែ និងថាមពល បានស្វាគមន៍វិនិយោគិនពីកូវ៉ែត ដែលមានបំណងវិនិយោគលើវិស័យប្រេង និងឧស្ម័ន ខណៈកម្ពុជាមានប្លុក Off-shore ចំនួន ០៤ និង On-shore ចំនួន ១៨ ទៀត។ ប្រភព៖ សារព័ត៌មានដើមអម្ពិល 
  3. គិតត្រឹមឆ្នាំ២០២២ កម្ពុជា ទទួលបានទិន្នផលដំណាំសរុបចំនួន ៣៤,៧១លានតោន ថយចុះ ១,០២លានតោន ដែលស្មើនឹង ២,៨៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. ក្រសួងការងារ និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េខាងត្បូង បានជួបពិភាក្សាការងារ និងសន្យាបង្កើនកូតាចំនួនពលករកម្ពុជាឱ្យបានលើស ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្រសួងកិច្ចការនារី បានអំពាវនាវសារជាថ្មីដល់អង្គការសង្គមស៊ីវិល ឱ្យប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ចៀសវាង​ការប្រើប្រាស់​ស្តង់ដា២ ដើម្បី​តែ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា បានទទួលគ្រឿងអលង្ការបុរាណខ្មែរ សរុបចំនួន ៧៧គ្រឿង ដែលស្ថិតក្នុង​សម័យមុន​អង្គរ និង​សម័យអង្គរ​ ពីប្រទេសអង់គ្លេសមកកម្ពុជាវិញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍