MORNING NEWS BRIEF [FEBRUARY 22, 2023]
MORNING NEWS BRIEF [FEBRUARY 22, 2023]
MORNING NEWS BRIEF [FEBRUARY 22, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday February 22nd, 2023
Wednesday February 22nd, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានថ្លែងថា ច្បាប់វិនិយោគកម្ពុជាមានភាពអនុគ្រោះដល់វិនិយោគិនបរទេស ១០០% និងអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ប្រាក់បៀវត្សរ៍ជូនកម្មករផងដែរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវកងកម្ទេចគ្រឿងផ្ទុះ ចំនួន ៩៨រូប ក្នុងនោះមាន សុខនហិតគ្រឿងផ្ទុះ ចំនួន ០២ក្បាល ទៅបំពេញបេសកម្មរក្សាសន្តិភាព នៅអាហ្វ្រ៊ិកកណ្តាល។ ប្រភព៖ Fresh News
កម្ពុជា និងថៃ បានពិភាក្សាគ្នាលើការងារសាងសង់ស្ថានីយ៍ច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញដែលនឹងរួមចំណែកដល់ការជំរុញសេដ្ឋកិច្ច និងទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំUN បង្ហាញការសោកស្តាយ ដែលអ្នករាយការណ៍UN បីរូប បានធ្វើសេចក្តីអត្ថាធិប្បាយលម្អៀង និងរើសអើង ពាក់ព័ន្ធនឹងស្ថានីយវិទ្យុទទួលមូលនិធិបរទេស។ ប្រភព៖ Fresh News
គ.ជ.ប បានចេញសេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានឈ្មោះអ្នកបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់។ ប្រភព៖ Fresh News
អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា កម្ពុជាត្រូវការសារព័ត៌មាន ដែលផ្សព្វផ្សាយក្នុងន័យបង្រួបបង្រួមជាតិ មិនមែនសារព័ត៌មាន ដែលផ្សព្វផ្សាយដែលខ្វះវិជ្ជាជីវៈ មានចេតនាបំបែកបំបាក់ជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាលើកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជុំទី៣ ដែលនឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនង និងកំណើនសេដ្ឋកិច្ចទ្វេភាគី។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ដែលជាប្រទេសឈរក្នុងចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រសួងសេដ្ឋកិច្ច នឹងបន្តពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ដល់គ្រប់អង្គភាពអនុវត្តថវិការដ្ឋជាគោលដៅដែលនៅសេសសល់ ដើម្បីប្រែក្លាយនីតិវិធីការងារតាមបែបឌីជីថល។ ប្រភព៖ AMS News
ព័ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តគាំទ្រកម្ពុជា លើការងារក្នុងវិស័យអាទិភាព ដូចជាការអភិវឌ្ឍធនធានមនុស្ស ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។ប្រភព៖ Fresh News
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម តាមរយៈការលើកកម្ពស់សិទ្ធិសេរីភាព និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា នឹងរៀបចំកិច្ចប្រជុំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពិការភាពក្នុងទិសដៅដោះស្រាយបញ្ហារួម ចាប់ថ្ងៃទី១៥-១៧ ខែមីនា។ ប្រភព៖ Fresh News