By admin
Monday January 9th, 2023
MORNING NEWS BRIEF [JANUARY 09, 2023]
MORNING NEWS BRIEF [JANUARY 09, 2023]
MORNING NEWS BRIEF [JANUARY 09, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday January 9th, 2023
Monday January 9th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានបញ្ជាក់ពីជំហរកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការការពារសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងពហុភាគីនិយម។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងយុត្តិធម៌ និងAmCham បានពិភាក្សាលើកិច្ចសហប្រតិប-ត្តិការផ្នែកតុលាការតាមដែលអាចធ្វើទៅបាន ជាមួយនឹងគណៈ-កម្មការច្បាប់របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ៥០រូបបន្ថែម ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអ.ស.ប ដើម្បីពង្រីកសកម្ម-ភាពបោសសម្អាតមីន នៅប្រទេសម៉ាលី។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
សម្តេចតេជោ បានថ្លែងថាពាក្យស្លោក «អរគុណសន្តិភាព អគុណនយោបាយ ឈ្នះ-ឈ្នះ» បានក្លាយជាស្មារតីសង្គមជាតិដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍ និងការពារជាតិមាតុភូមិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោ បានប្រកាសអំពីការចូលរួមរបស់គណបក្សប្រជា-ជនក្នុងការបោះឆ្នោតដោយគោរពយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីរបស់គ.ជ.ប និងប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោ បានស្នើដល់គណបក្សនយោបាយ CSO និងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយសេរី និងគ្មានការគំរាមកំហែង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋាភិបាល បានសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធទៅលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មកាត់ដេរដល់ដំណាច់ឆ្នាំ២០២៥ ដើម្បីសម្រួលបន្ទុកវិស័យដែលកំពុងជួបបញ្ហាប្រឈម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោ បានបញ្ជាក់ថាស្ថានភាពធូរស្រាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាបើកប្រទេសឡើងវិញ និងសម្រេចបានកំណើន ៥,៥% ក្នុងឆ្នាំ២០២២ និងរំពឹងថាសម្រេចបាន ៦,៦% ក្នុងឆ្នាំ២០២៣។ ប្រភព៖ Fresh News
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានស្វែងរកទីផ្សារថ្មីនៅមជ្ឈិមបូព៌ា និងអាហ្វ្រ៊ិកខាងជើង ដើម្បីពង្រីកទីផ្សារសម្រាប់ប្រជា-កសិករ និងអ្នកផលិតក្នុងការនាំចេញផលិតផលម្រេចបន្ថែម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
សម្តេចតេជោ បានអំពាវនាវដៃគូអភិវឌ្ឍន៍ឱ្យបន្តផ្តល់ជំនួយហិរញ្ញ-វត្ថុ និងបច្ចេកទេសសម្រាប់សកម្មភាពបោសសម្អាតមីន ដើម្បីជំរុញគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍លើការជ្រើសរើសមន្រ្តីរាជការស៊ីវិលចំនួនប្រមាណ ៥០.០០០រូប ក្នុងឆ្នាំ២០២៣ សម្រាប់ចូលបម្រើការងារក្នុងក្រសួង និងស្ថាប័នជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សាជីវកម្មទូរទស្សន៍ខ្សែកាបវៀតណាម បានទទួលសិទ្ធិផ្សព្វផ្សាយដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវប្រារព្ធឡើងនៅខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍