• By admin
  • Wednesday January 18th, 2023

MORNING NEWS BRIEF [ JANUARY 18, 2023]

MORNING NEWS BRIEF [ JANUARY 18, 2023]

MORNING NEWS BRIEF [ JANUARY 18, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ម៉ាល់ឌីវ ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលទទួលបានសមិទ្ធផលជាច្រើន។  ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. កម្ពុជា រំពឹងថានឹងទទួលបានគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន នាខែកុម្ភៈខាងមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុ-ជា បានជួបពិភាក្សា និងថ្លែងអំណរគុណដល់ភាគីឥណ្ឌូណេស៊ី ដែលបានរួមចំណែកដល់ការកសាងសន្តិភាពនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. កម្ពុជា និងម៉ាល់ឌីវ បានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិប-ត្តិការបន្ថែម ក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍដោយចីរភាព និងវិបុលភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជន មានគោលដៅធំបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាព និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប។ ប្រភព៖ Fresh News
  3. រដ្ឋបាលខេត្តប៉ៃលិន​ និងខេត្តចន្ទបុរីនៃប្រទេសថៃ បានពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណី និងបង្កើនកិច្ច-សហប្រតិបត្តិការសន្តិសុខតាមបណ្តោយព្រំដែន។ ប្រភព៖   Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិនម៉ាល់ឌីវ ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីគ្រប់គ្រងគុណភាព និងតម្លៃស្រូវ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងទេសចរណ៍ បានដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដើម្បីជំរុញវិស័យទេសចរណ៍ ដែលរំពឹងថានឹងទទួលបានចំណូល ៤ពាន់លានដុល្លារពីវិស័យនេះ ក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. អគ្គនាយកដ្ឋានគយ សម្រេចមិនដំឡើងពន្ធអាករលើតម្លៃបន្ថែម (VAT) លើទំនិញនាំចូល បើទោះបីជាមានការបាត់បង់ចំណូលគយដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
    1. អគ្គនាយកដ្ឋានគយ សម្រេចមិនដំឡើងពន្ធអាករលើតម្លៃបន្ថែម (VAT) លើទំនិញនាំចូល បើទោះបីជាមានការបាត់បង់ចំណូលគយដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ប្រភព៖ ខ្មែរថាមស៍
  1. សម្តេចក្រឡាហោម ស ខេង បានជំរុញអជ្ញាធរខេត្តសៀមរាប សហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការទប់ស្កាត់បទល្មើសវប្បធម៌គ្រប់ប្រភេទ ដើម្បីរក្សាសម្បត្តិបេតិកភណ្ឌអង្គរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ HALO Trust ក្នុងការបំពេញបេសកកម្មបោសសម្អាតមីន ផ្តល់ដីសន្តិភាពជូនប្រជាជន ក្នុងរយៈពេល៣០ឆ្នាំកន្លងមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា