• By admin
  • Monday January 23rd, 2023

MORNING NEWS BRIEF [JANUARY 23, 2023]

MORNING NEWS BRIEF [JANUARY 23, 2023]

MORNING NEWS BRIEF [JANUARY 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានលើកឡើងថា វិបត្តិនៃជំងឺកូវីដ១៩ បានផ្តល់ឱ-កាសឱ្យកម្ពុជាទាញយកផលប្រយោជន៍ពីប្រព័ន្ធឌីជីថល ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មការរៀនសូត្រនៅកម្ពុជា  ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ខេត្តព្រៃវែង និងខេត្តដុងថាប់នៃប្រទេសវៀតណាម បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លើការអភិវឌ្ឍវិស័យអាទិភាពនានា ដើម្បីផ្តល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. សម្តេចតេជោ បានណែនាំឱ្យធ្វើចលនាជាតិរាប់ថយក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី២៥ ខែមករា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ សម្រាប់ការធ្វើស៊ីហ្គេមលើកដំបូងរបស់កម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ និងឯកអគ្គរាជទូតថៃ បានឯកភាពជំរុញគណៈ- កម្មាការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលឡើងវិញ ដើម្បីរក្សាសន្តិភាពជូនប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. រដ្ឋាភិបាល បានជំរុញក្រសួងយុត្តិធម៌ ពិនិត្យពិចារណាបញ្ជូនអ្នកទោសជាតិ និងអន្តរជាតិធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ដើម្បីអនុវត្តទោសនៅប្រទេសកំណើត ដោយមិនទាមទារបត្យាប័ន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ការពង្រីកវិសាលភាពគោល-នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រដ្ឋាភិបាល។ ប្រភព៖AMS
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកា-ណាដា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១.១៥៤ពាន់លានដុល្លារ កើនឡើង ១៦,០៦% បើប្រៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩៤៨.៥៣៣លានដុល្លារ កើនឡើង ៤៨,២៧% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អគ្គនាយកដ្ឋានគយ បានលើកឡើងថា រដ្ឋាភិបាលមិនបានដំឡើងពន្ធថ្មី ឬបង្កើតពន្ធថ្មី ប៉ុន្តែបានលើកទឹកចិត្ត ឱ្យនិយោជិតអនុវត្តកម្រិតពិដានប្រាក់បៀវត្សជាប់ពន្ធថ្មី ដែលជាជួយបន្ថយពន្ធ។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានដាក់ចេញនូវផែនការស-កម្មភាពរួមសម្រាប់រយៈពេល ០៦ខែ ដើម្បីត្រួតពិនិត្យការងារអធិ-ការកិច្ច ក្នុងការប្រឆាំងអំពើជួញដូរមនុស្ស និងជួញដូរពលកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. CAMSOC បានអំពាវនាវដល់កងកម្លាំងសន្តិសុខជាតិ ឱ្យពង្រឹងសមត្ថភាព និងអនុវត្តយុទ្ធសាស្ត្ររក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រភព៖ ខ្មែរថាមស៍
  3. អ្នកជំនាញឯករាជ្យអ.ស.ប បានជំរុញឱ្យកម្ពុជាទទួលស្គាល់ភាពស្របច្បាប់នៃគ្រួសារអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីលប់បំបាត់ភាពរើសអើង និងការពារសិទ្ធិសេរីភាពក្នុងសង្គម។ ប្រភព៖ AMS