• By admin
  • Tuesday January 24th, 2023

MORNING NEWS BRIEF [JANUARY 24, 2023]

MORNING NEWS BRIEF [JANUARY 24, 2023]

MORNING NEWS BRIEF [JANUARY 24, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងស្វីស បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិប-ត្តិការក្នុងវិស័យអាទិភាពនានា។ ប្រភព៖ ៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ធនាគារជាតិ បានលើកឡើងថាអតិផរណាកម្ពុជាមានការកើនឡើង ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម ដែលមិនប៉ះពាល់ខ្លាំងដល់ការ វិនិយោគ និងជីវភាពរស់នៅរបស់ប្រជាជន។ ប្រភព៖ AMS News
  3. រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា រដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការអភិវឌ្ឍវិស័យអភិវឌ្ឍន៍ជនបទ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍនានា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. កម្ពុជា និង​បារាំង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីយន្តការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម។ ប្រភព៖ Fresh News 
  2. សម្តេចតេជោ មានប្រសាសន៍ថា ការប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ​ឌីជី​ថល​ក្នុង​វិស័យ​រដ្ឋា​ភិបាល ​ឬ​រដ្ឋាភិ​បាល​ឌីជីថល ​អាច​ជួយ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្តេចតេជោ មានប្រសាសន៍ថា ការប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ​ឌីជី​ថល​ក្នុង​វិស័យ​រដ្ឋា​ភិបាល ​ឬ​រដ្ឋាភិ​បាល​ឌីជីថល ​អាច​ជួយ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា ត្រូវបានរំពឹងថានឹងទទួលបានការវិនិយោគថ្មីបន្ថែមក្នុងវិស័យឧស្សាហកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀង RCEP និងច្បាប់វិនិយោគថ្មី។ ប្រភព៖ ខ្មែរថាមស៍
  2. គិតត្រឹមឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គីសនី និងអេឡិចត្រូនិកទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ កើនឡើងជា ៨៥%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនខ្លាំងយ៉ាងឆាប់រហ័សក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ ជាពិសេសក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។ ប្រភព៖ AMS News 
ព័ត៌មានសង្គម
  1. កម្ពុជា បានត្រៀមថវិកាចំនួន ១០០លានដុល្លារ​ សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីរៀបចំព្រឹត្តិការណ៍លើកដំបូងឱ្យគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ។ ប្រភព៖ AMS News 
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការវិនិយោគក្នុងវិស័យអប់រំ របស់វិស័យឯកជន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋាភិបាល សម្រេចនឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដល់យុវជនក្រីក្រប្រមាណ ១.៥លាននាក់ នៅត្រឹមចុងឆ្នាំ២០២៣ ឬ ដើមឆ្នាំ២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍