• By admin
  • Tuesday January 31st, 2023

MORNING NEWS BRIEF [JANUARY 31, 2023]

MORNING NEWS BRIEF [JANUARY 31, 2023]

MORNING NEWS BRIEF [JANUARY 31, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គណបក្សប្រជាជន បានកំណត់គោលនយោបាយ ដែលនឹងប្រែក្លាយកម្ពុជាពី ប្រទេសវិស័យកសិកម្ម ទៅជាប្រទេសកសិពាណិ-ជ្ជកម្ម ដើម្បីការនាំចេញ និងផ្គត់ផ្គង់តម្រូវការទីផ្សារ។ ប្រភព៖ ៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា បានផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទៅ ឥណ្ឌូណេស៊ី ដើម្បីធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន២០២៣។ ប្រភព៖ Fresh News
  3. ក្រសួងមហាផ្ទៃ បាននិងកំពុងសិក្សាលទ្ធភាពក្នុងការបង្កើតច្បាប់ ស្តីពី ការដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន នឹងត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាដល់អាយុ១៨ឆ្នាំ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. គណបក្សប្រជាជន បានប្តេជ្ញាយ៉ាងម៉ឺនម៉ាត់ក្នុងការការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៃកម្ពុជា និងពង្រឹងលទ្ធិប្រជា-ធិបតេយ្យសេរីពហុបក្ស ដើម្បីគុណប្រយោជន៍ជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. គណបក្សប្រជាជន បានកំណត់គោលនយោបាយ ដែលនឹងប្រើប្រាស់ថវិកា ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនជាសំខាន់ ជាពិសេសប្រជាជនវ័យក្មេង ក្នុងអាណត្តិទី៧។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អគ្គស្នងការនគរបាលជាតិ បានស្នើដល់នគរបាលការពារព្រំដែនគ្រប់អង្គភាព ពង្រឹងការការពារសន្តិសុខនៅតាមព្រំដែន ដើម្បីផលប្រយោជន៍ជាតិ សន្តិភាព​ និងបូរណភាពដែនដី។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៥២,៤២ពាន់លានដុល្លារ កើនឡើង ៩,១% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងការគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា បានស្នើដល់ទីភ្នាក់ងារ KOTRA កូរ៉េ ឱ្យធ្វើការវិនិយោគលើការកែច្នៃ និងការវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី បានពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការរៀប ចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកស្ទួយវិស័យសំណង់នៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ ប្រភព៖ Fresh News
  3. ក្រសួងទេសចរណ៍​ បានជំរុញឱ្យអាជីវកម្មទេសចរណ៍ បន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីការពារសិទ្ធិ និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល