By admin
Wednesday July 6th, 2022
MORNING NEWS BRIEF [JULY 06, 2022]
MORNING NEWS BRIEF [JULY 06, 2022]
MORNING NEWS BRIEF [JULY 06, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday July 6th, 2022
Wednesday July 6th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានបដិសេធសំណើជំនួបរបស់ប្រេសិតពិសេសអាស៊ាន២០២២ និងលោកស្រី អោងសាង ស៊ូជី ដោយហេតុផលថាលោកស្រីកំពុងស្ថិតក្រោមនីតិវិធីតុលាការ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចឌីជីថលថៃ បានអនុម័តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបមណ្ឌលហៅទូរស័ព្ទឆបោក និងក្រុមជនខិលខូច។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា នឹងជំរុញចំនួនជើងហោះហើរពីប្រទេសចិន ស្របពេលដែលកម្ពុជាបានដំណើរការសេដ្ឋកិច្ចពេញលេញ ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍ជាមួយដៃគូភាគីក្រោយជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
រដ្ឋបាលខេត្តព្រះសីហនុ និងអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានពិភាក្សាការងារ និងស្នើសុំការអនុញ្ញាតចូលចតនាវាកងទ័ពជើងទឹកប៉ាគីស្ថាន។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋាភិបាល នឹងបើកកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ដោយក្នុងនោះក៏មានការពិភាក្សាលើសេចក្តីព្រៀងច្បាប់ធម្មនុញ្ញផងដែរ។ ប្រភព៖ សារព័ត៌មានថ្មីៗ
គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន០៣ បានសម្រេចជាគោលការណ៍ រួមកម្លាំងបង្កើតគណបក្សតែមួយដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
UNIDO បានផ្ដល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារដល់សហគ្រាសជល-ផលចំនួន១៧ ដើម្បីគាំទ្រផ្នែកឧបករណ៍សម្ភារ និងបច្ចេកទេស ក្នុងដំណើរការផលិតកម្មជលផល ក្រោយការប្រមូលផល។ ប្រភព៖ សារព័ត៌មានថ្មីៗ
ទីផ្សារ e-commerce របស់កម្ពុជាបានកើនឡើងដល់ ៩៧០លានដុល្លារ កាលពីឆ្នាំមុន ស្មើនឹង ១៩% បើធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹមតែ ៨១៣លានដុល្លារ។ ប្រភព៖ AMS News
ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ប្រមាណ២០ស្ថាប័ន បានប្រកាសចាប់ផ្ដើមទទួលសំណើឥណទានជាផ្លូវការ ក្រោមគម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ក្រសួងអប់រំ និង JICA បានដាក់ឱ្យប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីសិក្សាថ្មីរបស់ STEM ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ចំណាយរដ្ឋាភិបាលសម្រាប់វិស័យអប់រំឆ្នាំ២០២២ ត្រូវបានកាត់បន្ថយ ដោយជំនួសឱ្យការទទួលបានមូលនិធិបន្ថែមវិញដោយរដ្ឋាភិបាលត្រូវផ្ដោតសំខាន់លើការចំណាយដោយវៃឆ្លាត។ ប្រភព៖ ខ្មែរថាមស៍
សហជីពកម្មករកម្ពុជា បានលើកយកតួលេខពី ២០៤-២១៤ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ និងផលិតផលធ្វើដំណើរក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍