MORNING NEWS BRIEF [JULY 12, 2023]
MORNING NEWS BRIEF [JULY 12, 2023]
MORNING NEWS BRIEF [JULY 12, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday July 12th, 2023
Wednesday July 12th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងទីម័រខាងកើត បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស បានបង្ហាញលទ្ធផលកិច្ចប្រជុំ AMM លើកទី៥៦ (សម័យប្រជុំពេញអង្គ), កិច្ចប្រជុំ SEANWFZ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងAICHR។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជា បានដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសដែលកំពុងស្វែងឱកាសទីផ្សារនៅកម្ពុជា ដោយផ្តោតពិសេសលើច្បាប់ ស្តីពីការវិនិយោគឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតខុស ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងពីភាពចាំបាច់ក្នុងការណែនាំប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺជាការធានាថាអង្គបោះឆ្នោតមិនចាញ់បោកតាមការជំរុញចលនាបំផ្លាញសន្លឹកឆ្នោត។ ប្រភព៖ Fresh News
គ.ជ.ប បានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតចំនួន ១៣លានសន្លឹក និងត្រៀមបញ្ជូនទៅតាមការិយាល័យបោះឆ្នោតគោលដៅ ទូទាំងប្រទេស សម្រាប់បម្រើឱ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ០៤ ដែលមានទំហំទឹកប្រាក់ប្រមាណ ២៦,៧លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៣.៣០៧កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
NBC និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះហត្ថលេខាលើ MoU លើកិច្ចសហការនៃគំនិតផ្តួតផ្តើម ស្តីពីការអភិវឌ្ឍគម្រោងតម្លាភាពហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុ។ ប្រភព៖ ខ្មែរថាមស៍
ត្រឹមខែកក្កដានៃឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១មាន ២៧.០៩៥ក្រុមហ៊ុន ស្មើដើមទុនចុះបញ្ជីសរុប ៨,០៣ ពាន់លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
សម្តេចតេជោ បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈជាង ៣៥០គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនាការបោះឆ្នោតខាងមុខ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
CMAC បានបញ្ចប់បេសកកម្មនៃកិច្ចសហប្រតិបត្តិការផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ក្រោមជំនួយបច្ចេកទេសជប៉ុន ដល់មន្រ្តីជំនាញសកម្មភាពមីនអ៊ុយក្រែនដោយជោគជ័យ។ ប្រភព៖ Fresh News
រដ្ឋាភិបាល បានចេញអនុក្រឹត្យផ្ទេរថិវការដ្ឋបន្ថែមសម្រាប់រយៈពេល ៥ឆ្នាំ ដល់រដ្ឋបាលឃុំ-សង្កាត់ប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ នៅតាមមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍