MORNING NEWS BRIEF [JULY 18, 2023]
MORNING NEWS BRIEF [JULY 18, 2023]
MORNING NEWS BRIEF [JULY 18, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday July 18th, 2023
Tuesday July 18th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា បានបញ្ជាក់ជំហរគាំទ្រដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ខណៈអាស៊ានបាននិងកំពុងខិតខំរកដំណោះស្រាយចំពោះជម្លោះដ៏ស្មុគស្មាញនេះអស់រយៈពេល ០៣ឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានជំរុញទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កម្រិតកំពូល ខណៈទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនសម្រេចបាន ៦៥ឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីការបរទេសMGC វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងឯកភាពបន្តអនុវត្តយន្តការនានា ដែលជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងអនុតំបន់។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN បានលើកឡើងពីលំហរ នយោបាយ និងពលរដ្ឋនៅកម្ពុជា ថាមានភាពសេរី និងប្រតិបត្តិការរស់រវើកនៃNGOs និងអង្គភាពព័ត៌មាន ដោយគ្មានការរឹតត្បិត។ ប្រភព៖ សារព័ត៌មានដើមអំពិល
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់កងកម្លាំងអវុធហត្ថ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការលើរាល់សកម្មភាព ដែលរារាំងដល់ដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតតាមយន្តការលទ្ធិប្រជាធិបតេយ្យគឺជាការជ្រើសរើសមេដឹកនាំ ដោយអហិង្សា រក្សាស្ថិរភាព និងសន្តិភាពសង្គម បញ្ចៀសការធ្វើបដិវត្តន៍ពណ៌។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានថ្លែងថា នាអាណត្តិទី៧នេះគណបក្សប្រជាជន នឹងដាក់ចេញគោលនយោបាយអាទិភាពចំនួន ៥ ក្នុងវិស័យសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ០៤បន្ថែម នៅក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបជាង ២៦,៩លានដុល្លារ និងបង្កើតឱកាសការងារ ៣ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា និងហ្កាណា បានពិភាក្សាលើបំណងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យអាទិភាពនានា ជាពិសេសការជំរុញវិស័យកសិកម្មសម្រាប់សន្តិសុខស្បៀង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា រដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើកម្មករជំនាញ ដែលបានបំពេញតម្រូវការទីផ្សារការងារ ពី ៥ ទៅ៦ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាល គ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដើម្បីជាកម្លាំងចលករក្នុងការជំរុញកំណើនទេសចរណ៍មកកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
បេឡាជាតិសន្តិសុខសង្គម បានបង្ហាញថា មានអាជីករ អ្នករត់ ម៉ូតូ និងកង់បី ជាច្រើនរយនាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍នានា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី