MORNING NEWS BRIEF [JULY 20, 2023]
MORNING NEWS BRIEF [JULY 20, 2023]
MORNING NEWS BRIEF [JULY 20, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday July 20th, 2023
Thursday July 20th, 2023
ព័ត៌មានសំខាន់ៗ
នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីស្សូ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខាងមុខនេះ។ ប្រភព៖ AMS News
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការបេ្តជ្ញាគាំទ្ររបស់ចិនចំពោះកម្ពុជា ដោយការកសាងផែនការរយៈពេល ១០ឆ្នាំ ទៅមុខ ដើម្បីសម្រេចបានជោគវាសនាសហគមតែមួយ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
អគ្គលេខាធិការអាស៊ាន នឹងចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខាងមុននេះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ ប្រតិភូហ្រ្វង់កូហ្វូនី ថាស្ថានភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជាមានសន្តិសុខកាន់តែប្រសើរឡើង និងការចូលរួមរបស់ប្រជាពលរដ្ឋមានភាពវិជ្ជមាន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់ដល់អ្នកសង្កេតការណ៍អន្តរជាតិ ថាការរាប់សន្លឹកឆ្នោតក្នុងថ្ងៃបោះឆ្នោត គឺបង្ហាញពីតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គ.ជ.ប នឹងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ដល់ម៉ោង ១២យប់ និងបន្តផ្សាយពីម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ដែលជាសេនាធិការបច្ចេកទេសផ្តល់មគ្គុទ្ទេសក៍ជំរុញការអភិវឌ្ឍវិស័យនេះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
អគ្គនាយដ្ឋានគយ បានបង្ហាញថា ចិន វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាប្រទេសនាំចូលទំនិញកម្ពុជាច្រើនជាងគេ ដែលមានទឹកប្រាក់ជិត ១០ពាន់លានដុល្លារ ក្នុងឆមាសទី១នៃឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងឆមាសទី១នៃឆ្នាំ២០២៣ កម្ពុជា បាននាំចេញបន្លែចម្រុះគ្រប់មុខទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ ១២១,១៩តោន កើនឡើង ១៥០,៩៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ AMS News
ព័ត៌មានសង្គម
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា លម្ហសេរីភាពព័ត៌មាននៅកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ គ្មានការរឹតត្បិត និងការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
KOICA បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការកសាង និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប.ស.ស. និងស្ថាប័នដៃគូ បានបើកកិច្ចប្រជុំ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិកប.ស.ស.ជំនាន់ថ្មី មានបន្ទះឈីប និងសុវត្ថិភាពតាមស្តង់ដារ ស្របតាមបរិបទនៃបច្ចេកវិទ្យាជឿនលឿន។ ប្រភព៖ Fresh News