MORNING NEWS BRIEF [JULY 21, 2023]
MORNING NEWS BRIEF [JULY 21, 2023]
MORNING NEWS BRIEF [JULY 21, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 21st, 2023
Tuesday July 25th, 2023
ព័ត៌មានសំខាន់ៗ
ព្រះមហាក្សត្រ មានព្រះរាជឱង្ការថា ព្រះអង្គមានទំនុកចិត្តមុតមាំចំពោះមិត្តភាពកម្ពុជា-ចិន និងការបន្តថែរក្សាមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោបាយចិនមួយ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតដែលស្នើដោយចិន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានគ.ជ.ប និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការរៀបចំក្បួនដង្ហែការឃោសនារកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោ បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជប៉ុន បានជួបសម្តែងការគួរសម និងពិភាក្សាលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣នេះ។ ប្រភព៖ AMS News
ប្រតិភូ CAPDI, ICAPP, បក្សកុំម្មុយនីស្តចិន និងក្រសួងកាបរទេសចិន បានមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣នេះ។ ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានសេដ្ឋកិច្ច
ឯកឧត្តម គង់ ភោគ ថ្លែងថា សេដ្ឋកិច្ចឌីជីថល គឺជាអាទិភាពមួយដែលកម្ពុជា និងអាស៊ានត្រូវពង្រឹង ដោយសារតែសេដ្ឋកិច្ចឌីជីថលនឹងបន្ថែមរហូតដល់ ១ទ្រីលានដុល្លារ នៃGDP អាស៊ានក្នុងឆ្នាំ២០៣០។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារវៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១.៤ពាន់លានដុល្លារ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ AMS News
ធនាគារជាតិ នឹងរៀបចំដាក់ឱ្យដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយ-ភាពដោយមានការធានា (LPCO) លើកទី១៣៤ ជាមួយនឹងទឹកប្រាក់ចំនួន ៩០ពាន់លានរៀល នៅថ្ងៃទី ២៥ ខែកក្កដាខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
ក្រសួងប្រៃសណីយ៍ បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥ ដែលបង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ។ ប្រភព៖ Fresh News
ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ បានប្តេជ្ញារួមគ្នាអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល និងគម្រោងសុខភាពតែមួយ នៅឆ្នាំ២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីការអនុញ្ញតឱ្យធ្វើដំណើរនិងការចេញនេសាទ តាមផ្លូវសមុទ្រឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលមួយសប្ដាហ៍ដោយសារបញ្ហាអាកាសធាតុមិនល្អ។ ប្រភព៖ ខ្មែរថាមស៍