MORNING NEWS BRIEF [JULY 28, 2023]

MORNING NEWS BRIEF [JULY 28, 2023]

MORNING NEWS BRIEF [JULY 28, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពតំបន់និងសកល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រុស្ស៊ី បានអបអរកម្ពុជាចំពោះការរៀបចំដំណើរការបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប ជូនដំណឹងពីការធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០២៣ តាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៩ ខែកក្កដា តទៅ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប ប្រកាសថា ការបោះឆ្នោតឆ្នាំ២០២៣ បានប្រព្រឹត្តិទៅតាមលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសេរី តម្លាភាព សន្តិវិធី និងបរិយាប័ន្ន។ ប្រភព៖ សារព័ត៌មានដើមអំពិល
  2. អគ្គ​មេប​ញ្ជាការ​​​កង​យោធ​ពល​ខេមរ​ភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាង៧០ឆ្នាំ នៃកម្ពុជា-អង់គ្លេស និងបង្ហាញក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងបន្តកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានសម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន ៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ ទៅ១៥លានរៀល។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤៤៤,៦១ លានដុល្លារ ថយចុះ ២៣,៧% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញកម្ពុជាទៅកាន់ប្រទេសអាមេរិកសម្រេចបានក្នុងទំហំទឹកប្រាក់ ៤.២៣៦លានដុល្លារ ថយចុះ ៨,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ ថាក្រសួង បាននិងកំពុងសម្របសម្រួលក្រុមហ៊ុនចិនចំនួន៣ ដើម្បីដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ប.ស.ស បានចូលរួមក្នុងកិច្ចប្រជុំ ACMW លើកទី១៦ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃផែនការសកម្មភាព ក្នុងការអនុវត្តឯកច្ឆន្ទភាពអាស៊ាន ស្តីពីការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្រសួងអប់រំ បានប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង​អភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដើម្បីលើកទិសដៅបន្ដក្នុងការ​គាំទ្រសាលា​រៀន​ស្ទែម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន
  3. អ្នក​​នាំពាក្យ​ក្រសួងកសិកម្ម បានបញ្ជាក់ថា មន្ទីរ​កសិកម្ម​ទូទាំងរាជ​ធានី-ខេត្ត​ ​បានគាំទ្រកសិករ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​​ដំណាំ​នានា ដោយ​សារ​បាតុភូត​គ្រោះ​រាំង​​ស្ងួត​អូសបន្លាយ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍