MORNING NEWS BRIEF [JUNE 06, 2023]

MORNING NEWS BRIEF [JUNE 06, 2023]

MORNING NEWS BRIEF [JUNE 06, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថា តំបន់អាស៊ីកំពុងក្លាយជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់ ខណៈប្រទេសមួយចំនួន បានប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកនៅតំបន់SEA និងតម្រង់ទៅSCS។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានបង្ហាញសុទិដ្ឋិនិយមថាកម្ពុជា នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមគោលដៅដែលបានដាក់ចេញ បើទោះបីជាមានអស្ថិរភាពនៃសេដ្ឋកិច្ចសកល។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅដំណើរការទៅមុខជានិច្ច ខណៈមានគណបក្ស ១៨ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានថ្លែងថា សម្ព័ន្ធ AUKUS កំពុងក្លាយជាកង្វល់សម្រាប់អាស៊ាន និងប្រទេសក្នុងតំបន់ ដោយសារអាស៊ានជាតំបន់គ្មាននុយក្លេអ៊ែរ និងប្រឆាំងការរីកសាយនៃអាវុធនេះ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបារាំង និងអាល្លឺម៉ង់ លើការអភិវឌ្ឍវិស័យអាទិភាពនានានៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពល្មើសនានា ដែលមានចេតនាញុះញង់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោ​ត រារាំងដល់ដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែមិថុនា នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល០៥ខែនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៦១ ដែលមានទុនវិនិយោគសរុបជាង ៥១៦,៦៤លានដុល្លារ និងបង្កើតឱកាសការងារជាង ៧ម៉ឺនកន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៥នៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានប្រមាណ ១៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានដាក់ចេញបញ្ជាយ៉ាងដាច់អហង្ការដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យធ្វើការទប់ស្កាត់ជាបន្ទាន់នូវបទល្មើសកាប់ព្រៃឈើ និងទន្ទ្រានយកដីរដ្ឋ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  2. រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានពិភាក្សាលើការកាត់បន្ថយ និងការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា ត្រឹមឆ្នាំ២០២៥។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ក្រសួងធនធានទឹក បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ថានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃ ទី០៧ ដល់ថ្ងៃ​ ទី១៣ ខែមិថុនា។ ប្រភព៖ Fresh News