MORNING NEWS BRIEF [JUNE 07, 2023]

MORNING NEWS BRIEF [JUNE 07, 2023]

MORNING NEWS BRIEF [JUNE 07, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធតុលាការ តាមរយៈការពង្រឹងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពយុត្តិធម៌នៅកម្ពុជា។ ប្រភព៖ AMS News
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់វៀតណាម ឱ្យចាត់វិធានការចាប់ខ្លួនទណ្ឌិតក្បត់ជាតិ និងបក្សពួក បញ្ជូនមកកម្ពុជា ប្រសិន បើមានវត្តមានពួកគេលើទឹកដីប្រទេសវៀតណាម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. កម្ពុជា បានបញ្ជូនប្រភេទរថយន្តរថពាសដែកចំនួន ១៤គ្រឿង និងសម្ភារ ជាជំនួយបន្ថែមក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប ទៅសាធារណរដ្ឋម៉ាលី។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដែលដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ដោយធានាបានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែលស្របតាមច្បាប់។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងយុត្តិធម៌ បានលើកឡើងថា គណបក្សនយោបាយដែលធ្វើសកម្មភាពមានចេតនារារាំងការបោះឆ្នោត នឹងត្រូវប្រឈមនឹងនីតិវិធីហាមប្រាមធ្វើនយោបាយ ឬឈានដល់ការរម្លាយគណបក្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានពិនិត្យ និងកែសម្រួលលក្ខខណ្ឌការងារបច្ចេកទេសមួយចំនួនលើការងារបោះឆ្នោត ដើម្បីធានាការរៀបចំដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់ជិត ៣៩២,០៦លានដុល្លារ កើនឡើងជាង ២៧%​ បើគិតក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គិតត្រឹមត្រីមាសទី១នៃឆ្នាំ២០២៣ កំពង់ផែស្វយ័តព្រះសីហនុ រកចំណូលបានសរុបប្រមាណ ៧៧.៦២៧ពាន់លានដុល្លារ ថយចុះ១៤,១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសេដ្ឋកិច្ច​ បានចេញសេចក្តីប្រកាស ស្តីពីការលើកលែងពន្ធអចលទ្រព្យ ចំពោះអចលនទ្រព្យដែលមានទីតាំងនៅក្រុងដែលទើបបង្កើតថ្មីចំនួន ០៤ រហូតដល់ដំណាច់ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលើនទី២ ដែលមានប្រវែង ១៣៥,១០គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ ទៅទីក្រុងបាវិតនៃខេត្តស្វាយរៀង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងមហាផ្ទៃ នឹងដាក់ចេញវិធានការទូទៅ ស្តីពីការកសាងចលនាប្រជាការពារ ដើម្បីពង្រឹងសកម្មភាពចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានស្នើក្រុមហ៊ុនជប៉ុន ជួយគាំទ្រកម្ពុជាលើការបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់ ដើម្បីគាំទ្រសុខមាលភាពជនចាស់ជរា នៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី