MORNING NEWS BRIEF [JUNE 14, 2023]

MORNING NEWS BRIEF [JUNE 14, 2023]

MORNING NEWS BRIEF [JUNE 14, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងវៀតណាមបាននិងកំពុងសហការគ្នាពង្រឹងសន្តិសុខ នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែន។ ប្រភព៖ AMS
  2. អគ្គលេខាធិការអាស៊ាន និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានពិភាក្សាលើការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងកម្ពុជា ដើម្បីផ្តល់ប្រយោជន៍រួមដល់ភាគីទាំងពីរ។ ប្រភព៖ Fresh News
  3. ព្រឹទ្ធសភា នាសម័យប្រជុំលើកទី១០ នីតិកាលទី៤ បានអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានប្រកាសថាកម្ពុជា នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីរឹតបន្តឹងសិទ្ធិបោះឆ្នោត ដោយពង្រឹង និងលើកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយនៅ។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានសម្រេចអនុញ្ញាតឱ្យស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំកម្ពុជា ចូលរួមក្នុងនាមជាភ្ញៀវពិសេស មិនមែនអ្នកសង្កេត-ការណ៍ ក្នុងការពិនិត្យមើលដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ គឺជាឯកសារគតិយុត្តសំខាន់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ភាគីជប៉ុន សិក្សាលទ្ធភាពក្នុងការផ្តួចផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមានសន្ទុះកំណើននៃសកម្មភាពពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍
  2. ត្រឹមរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១៩ពាន់លានដុល្លារ ថយចុះ ១៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរណ៍ និងវិនិយោគ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. សសហព័ន្ធកីឡាបាល់បោះរទេះជនពិការ បានស្នើជប៉ុន និងអូស្ត្រាលី ជួយគាំទ្រកម្ពុជាលើការផ្តល់រទេះទំនើបសម្រាប់ជនពិការ ដើម្បីជួយសម្រួលដល់ភាពលំបាក់របស់កីឡាករដែលមានពិការភាព។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងថា រដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ពន្លឺព្រះអាទិត្យលើដំបូល ដែលជាសមិទ្ធិផលថ្មីមួយក្នុងវិស័យ ថាមពល ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាជន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃ ទី១៤ ដល់ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់កន្ត្រាក់។ ប្រភព៖ Fresh News