MORNING NEWS BRIEF [JUNE 15, 2023]

MORNING NEWS BRIEF [JUNE 15, 2023]

MORNING NEWS BRIEF [JUNE 15, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ ថ្លែងថា អ៊ុយក្រែនមិនអាចវាយយកទឹកដីខ្លួនដែល រុស្ស៊ីបានកាន់កាប់ បើទោះបីជាមានជំនួយអាវុធពីអឺរ៉ុប និងបានលើកទឹកចិត្តឱ្យមានការសន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ប្រភព៖ Fresh News
  2. អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ប្រភព៖ AMS News
  3. ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣បំណុលសាធារណៈរបស់កម្ពុជាមានសរុបចំនួន ១០,២៧ពាន់លានដុល្លារ កើនឡើង ២,៨% ពីចំនួន ៩,៩៩ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានមានប្រសាសន៍ថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺកើតចេញពីការដឹកនាំ និងគោលនយោបាយរាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោ បានថ្លែងថា ក្នុងពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតថ្មី នឹងផាកពិន័យបុគ្គលណា ដែលបង្កភាពវឹកវរដល់ការបោះឆ្នោត និង ញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។ ប្រភព៖ AMS News
  3. គ.ជ.ប បានប្រកាសពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទទួលបានសិទ្ធិសន្តិសុខ និងសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាល បានខិតខំសម្រួលស្ថានភាពវិនិយោគលើវិស័យកាត់ដេរ ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិជាង ៥៦០លានដុល្លារ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៧លាននាក់ កើនឡើងជាង ៦០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. កម្ពុជា បានថ្លែងអំណរគុណចំពោះឆែក ចំពោះកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យសុខាភិបាល ដែលតែងតែគាំទ្រលើការពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ Fresh News
  2. ឯកឧត្តម ហ៊ុន ម៉ានី បានប្រគល់ថវិកាសប្បុរសធម៌ ពីកម្មវិធីរត់អង្គរសង្គ្រាន្ត និងជិះកង់អង្គរសង្រ្កាន្ត ចំនួនជាង ៤១លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. រដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣-២០២៧ ដើម្បីការពង្រឹងប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងសន្តិសុខ តាមបរិបទនៃសម័យ IR4.0។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍