MORNING NEWS BRIEF [JUNE 16, 2023]

MORNING NEWS BRIEF [JUNE 16, 2023]

MORNING NEWS BRIEF [JUNE 16, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ជាង ២លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ ០៩។ ប្រភព៖ AMS News
  2. សម្តេចតេជោ បានណែនាំអភិបាលខេត្តឱ្យជំរុញការទាក់ទាញការ វិនិយោគពីបរទេស ដើម្បីបង្កើនការអភិវឌ្ឍខេត្ត បង្កើតឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
  3. បណ្ឌិត្យសភានគរបាល បានធ្វើជាម្ចាស់ផ្ទះលើកទី១ នៃវេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន ដោយផ្តោតលើការដោះស្រាយបញ្ហារួម និងពង្រឹងសន្តិសុខនៅព្រំដែន ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់ការបោះឆ្នោតខាងមុខ ដែលជាង ១១លានសន្លឹកនឹងប្រើនៅតាមការិ-យាល័យបោះឆ្នោត និងជាង១លានសន្លឹកនឹងបម្រុងនៅ គធ.ខប។ ប្រភព៖ Fresh News
  2. គ.ជ.ប បានអំពាវនាវ ស្នើស្ថានទូតកម្ពុជាប្រចាំបរទេសឱ្យជំរុញប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស មកចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ដើម្បីអនុវត្តសិទ្ធិឱ្យបានគ្រប់ៗគ្នា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជា-ថៃ លើកទី២៩ ដើម្បីធ្វើវឌ្ឍនភាពការងារ និងជំរុញកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពកងទ័ព និងសន្តិសុខតាមព្រំដែន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ០៦ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៤៥លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៧.១៧៦កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្តល់អនុសាសន៍ ៤ចំណុច ក្នុងស្មារតីបន្តពង្រឹងការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ និងសកលឈរលើទស្សនវិស័យគិតពីទេសចរ គិតពីសេដ្ឋកិច្ច គិតពីអនាគត។ ប្រភព៖ AMS News
  3. កម្ពុជា ដាក់ឱ្យប្រើប្រាស់ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃគ្រាប់ស្វាយចន្ទី ដែលជាដំណាំកសិឧស្សាហកម្មអាទិភាពមួយ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំ ដែលរក្សាបានអត្រាអ្នកមានការងារធ្វើមានប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មជាង ១០,៨លាននាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោ បានថ្លែងថា គោលនយោបាយរដ្ឋាភិបាលនឹងផ្ដល់អត្ថប្រយោជន៍ដល់យុវជនក្រីក្រ និងងាយរងគ្រោះជាង ១,៥លាននាក់តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស-វិជ្ជាជីវៈ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងបរិស្ថាន និង JICA បានចុះហត្ថលេខាដាក់ឱ្យដំណើរការគម្រោងពង្រឹងសមត្ថភាពលើការត្រួតពិនិត្យការបំពុលទឹក ដើម្បីគ្រប់គ្រង់ធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍