• By admin
  • Thursday March 3rd, 2022

MORNING NEWS BRIEF [March 03, 2022]

MORNING NEWS BRIEF [March 03, 2022]

MORNING NEWS BRIEF [March 03, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រសិនពិសេសរបស់អាស៊ានគ្រោងនឹងទៅបំពេញទស្សនកិច្ចលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២០-២៣ ខែមីនា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់ និងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងគ្រោះ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន និងដៃគូរសហការបើកយុទ្ធនាការ «អន្ទាក់សូន្យនៅតំបន់ការពារធម្មជាតិកម្ពុជា» សម្រាប់រយៈពេល០៦ខែដែលនឹងធ្វើការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីតម្លៃសត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។ ប្រភព៖ AMS News
  3. រដ្ឋមន្រ្តីក្រសួងធនធានទឹក ជំរុញអគ្គនាយកថ្មី នៃ MRC បន្តកិច្ចសហប្រតិបត្តិការចំពោះបញ្ហាក្នុងអាងទន្លេមេគង្គ ការកើនឡើងនូវតម្រូវការទឹក និងបញ្ហាប្រែប្រួលអាកាសធាតុ ដែលបានផ្ដល់ផលប៉ះពាល់ដល់ធនធានធម្មជាតិក្នុងអាងទន្លេរមេគង្គ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. បន្ទាប់ពីបានចូលរួមពិភាក្សាជាមួយ រដ្ឋលេខាធិការក្រសួងការបរទេស ឯកអគ្គររដ្ឋទូតបារាំង និងអាល្លឺម៉ង់ចង់ឃើញកម្ពុជាចូលរួមក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន និងថ្កោលទោសការឈ្លានពានរុស្សី។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា កងកម្លាំងនគរបាលប្រទេសសមាជិកអស៊ាន ជាបង្អែកយ៉ាងរឹងមាំ ក្នុងកិច្ចគាំពារដល់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងពង្រីកកិច្ចសហប្រតិបត្តិកាក្នុងក្របខ័ណ្ឌទ្វេរភាគី ពហុភាគី តំបន់ និងអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ និងសម្រេចឱ្យអគ្គស្នងការនគរបាលជាតិធ្វើការស្រាវជ្រាវចំពោះបុគ្គលដែលមានចេតនាទុច្ចរិតក្នុងការផ្តិតស្នាមមេដៃ និងកន្លែងបន្លំអត្តសញ្ញាណបុគ្គល។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យប្រធានកម្មវិធីនៃវេទិការសេដ្ឋកិច្ចពិភពលោក ចូលជួបពិភាក្សាការងារលើសមទ្ធិផលការងារដែលដៃគូរសហការទាំងពីរសម្រេចបាន និងការបន្តសហការបន្ថែមលើសកម្មភាពការងារអាទិភាពទាំងឡាយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អង្គការ FAO នឹងបន្តជួយពង្រឹងសមត្ថភាព កែច្នៃផលិតផលកសិកម្មកម្ពុជា ឱ្យស្របតាមស្ដង់ដារគុណភាព សុវត្ថិភាព ដើម្បីឈានទៅដល់ការនាំចេញ លើកកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងឱកាសការងារដល់ប្រជាជន។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបើកិច្ចពិភាក្សាពិគ្រោះយោបល់ លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលជាកត្តាសំខាន់នៅក្នុងក្របខ័ណ្ឌស្ដារ និងជំរុញកំណើនកម្ពុជា។​ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី សុំការយោគយល់ពីពលរដ្ឋលើការឡើងថ្លៃប្រេងសាំង ដោយបានថ្លែងថាការឡើងថ្លៃនេះមិនមែនកើតឡើងតែនៅកម្ពុជាទេ ពោលគឺពិភពលោកទាំងមូលទទួលរងវិបត្តិឡើងថ្លៃនេះដោយសារសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ ASEANAPOL រួមគ្នាបង្រ្កាបរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន និងប្រឆាំងនឹងកូវីដ១៩ និងលើកទឹកចិត្តឱ្យបន្តទំនាក់ទំនងល្អ ដើម្បីប្រមូលផ្ដុំកម្លាំងគាំទ្រធ្វើ​ឱ្យសហគមន៍អាស៊ានកាន់តែរឹងមាំ។​ ប្រភព៖ ខ្មែរថាមស៍
  3. គម្រោងផ្លូវជាតិលេខ ៣១, ៣៣, និង៤១ ពី DBST ទៅ AC ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការឆ្នាំនេះ ក្រោមការគាំទ្រពីប្រទេសចិន​ លើការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលជាសមទិ្ធផលមួយផ្នែកធំក្នុងការជមរុញសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍