MORNING NEWS BRIEF [MARCH 13, 2023]
MORNING NEWS BRIEF [MARCH 13, 2023]
MORNING NEWS BRIEF [MARCH 13, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday March 13th, 2023
Tuesday March 14th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការសហការជាមួយចិនដើម្បីអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យស៊ីជម្រៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាបានជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនងការទូតទ្វេភាគី និងការអភិវឌ្ឍក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News
គណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច និងជំរុញឱ្យបណ្តា LDCបន្តវិនិយោគលើធនធានមនុស្ស និងប្រតិបត្តិការឌីជីថល។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមស៊ី ជីន- ពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់អណត្តិទី៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
តបតាមការអញ្ជើញរបស់ភាគីបារាំង គណៈប្រតិភូគ.ជ.ប និងក្រសួងមហាផ្ទៃនឹងទៅបំពេញទស្សនកិច្ចផ្លូវការដើម្បីសង្កេតមើលប្រព័ន្ធបោះឆ្នោតរបស់បារាំងនាពាក់កណ្តាលខែមីនានេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការក្នុងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមឆ្នាំ២០២២ កម្ពុជារកចំណូលជាតិបានប្រមាណ ១,៤ពាន់លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិ កើនឡើង ៧០០% បើធៀបនឹងឆ្នាំ២០២១ដោយចូលរួមចំណែក៣,៦% នៃផ.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០២ខែនៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ១០ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិចំនួន៣៨ប្រទេសដែលសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧២,៦៧លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងចិនបានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជាដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារចិន។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថារដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការរើសអើង និងបែងចែកសាសនាដើម្បីជំរុញសុខដុមនីយកម្មសាសនា និងសន្តិភាពនៅក្នុងសង្គមកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអំពិល
កម្ពុជា បានដាក់អនុវត្តជាផ្លូវការនូវផែនការសកម្មភាពសីតកម្មជាតិដើម្បីឆ្លើយតបនឹងតម្រូវការថាមពលដែលកំពុងកើនឡើងក្នុងអំឡុងពេលប្រែប្រួលអាកាសធាតុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងសន្តិភាព និងបោសសម្អាតមីនបានបន្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានប្រមាណ ២០០គ្រាប់នៅក្នុងខេត្តក្រចេះ។ ប្រភព៖ ខ្មែរថាមស៍