MORNING NEWS BRIEF [MARCH 14, 2023]

MORNING NEWS BRIEF [MARCH 14, 2023]

MORNING NEWS BRIEF [MARCH 14, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អារ៉ាប៊ីសាអូឌីត គ្រោងនឹងបើកស្ថានទូតប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០២៣ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ប្រធានាធិបតីអាស៊ែបៃហ្សង់ បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោក្នុងការបង្រួបបង្រួមជាតិ ការកសាងសន្តិភាពជាពិសេសការគាំទ្រ និងគោរពច្បាប់អន្តរជាតិ។ ប្រភព៖ AMS News
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យអាទិភាពនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាកម្ពុជាប្រឆាំងដាច់ខាត និងមិនមានការយោគយល់ចំពោះបុគ្គលណាដែលមានចេតនាបំផ្លាញសន្តិភាពរបស់កម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអំពិល
  2. គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមក្នុងវេទិកាបាគូសកលលើកទី១០នៅអាស៊ែបៃហ្សង់ ដើម្បីរួមចំណែកស្វែងរកសន្តិភាពសកល លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹងពហុភាគីនិយម។ ប្រភព៖ AMS News 
  3. ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មចំនួន១០ប្រការនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រសួងសេដ្ឋកិច្ច បានបង្ហាញថាបំណុលសាធារណៈរបស់កម្ពុជានៅមានចីរភាព និងហានិភ័យកម្រិតទាបបើទោះបីជាសេដ្ឋកិច្ចរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ និងវិបត្តិសកលក៏ដោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា បារាំងចាប់អារម្មណ៍ចំពោះផលិតផលកសិកម្មនាំចេញរបស់កម្ពុជា និងមានបំណងមកធ្វើទស្សនៈកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពបង្កើនការវិនិយោគ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងការងារ បានគាំទ្ររោងចក្រផលិតស្បែកជើងរបស់ចិនមួយដែលបានជ្រើសរើសកម្ពុជាជាប្រទេសសម្រាប់ការបណ្តាក់ទុនវិនិយោគដោយផ្អែកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រី្កក្រសួងសុខាភិបាល និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសុខាភិបាល។ ប្រភព៖ Fresh News 
  2. កម្ពុជា និងអ៊ីរ៉ង់បានបញ្ជាក់ពីបំណងបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវ៉ាក់សាំង និងផ្តល់ឧបករណ៍វេជ្ជសាស្ត្រដែលនឹងឈានទៅដល់ការចុះMoUដើម្បីលើកកម្ពស់សេវាសុខាភិបាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ពីការគាំទ្រ​ចំពោះវិស័យឯកជនក្នុងការបណ្តុះបណ្តាលជំនាញសិប្បកម្មខ្មែរដែលរួមចំណែកដល់ការលើកតម្កើង និងថែរក្សាមរតកពីដូនតា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា