MORNING NEWS BRIEF [MARCH 15, 2023]

MORNING NEWS BRIEF [MARCH 15, 2023]

MORNING NEWS BRIEF [MARCH 15, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលរួមគ្នាខិតខំកសាងសហគមន៍ជោគវាសនារួមប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ និងអូស្ត្រាលីបានបង្ហាញឆន្ទៈពង្រីកកិច្ចសហ​ប្រតិបត្តិការលើការពង្រឹងជំនាញបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរក្សាសន្តិភាព។ ប្រភព៖ Fresh News 
  3. កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញការសម្របសម្រួលនីតិវិធីធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់កំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ ប្តេជ្ញាប្រឆាំងដាច់ខាតចំពោះបណ្តាញសារព័ត៌មានក្រៅប្រទេសដែលមានភាពញុះញង់ និងបំផ្លាញសន្តិភាពជាតិកម្ពុជា។ ប្រភព៖ AMS News 
  2. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងការពារជាតិក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។ ប្រភព៖ AMS News 
  3. កម្ពុជា និងសាធារណៈរដ្ឋស្លូវេនី បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាពាក់ព័ន្ធនៅក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាការងារក្របខណ្ឌអាស៊ីអាគ្នេយ៍-ស្លូវេនី។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. អគ្គនាយកពន្ធដារ បានបញ្ជាក់ថាកម្ពុជាទទួលបានចំណូលពន្ធជាង ១៤លានដុល្លារ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៣។ ប្រភព៖ Fresh News 
  2. អគ្គនាយកគយ បានឱ្យដឹងថា ការនាំចេញទំនិញ GFT របស់កម្ពុជានៅខែកុម្ភៈមានតម្លៃ ៧៤៤លានដុល្លារដោយធ្លាក់ចុះប្រមាណ២៥% ធៀបក្នុងរយៈពេលដ៏ដែលនៅឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
  3. CGCC បានផ្តល់ការធានាឥណទានប្រមាណ១០៥លានដុល្លារទៅដល់១១៥៥ក្រុមហ៊ុន គិតត្រឹមចុងខែកុម្ភៈដើម្បីរក្សាលទ្ធភាពហិរញ្ញវត្ថុ និងបន្តនិរន្តរភាពអាជីវកម្មបន្ទាប់ពីវិបត្តិកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ជាតិ​ និងអន្តរជាតិ​បន្តរួមគ្នាគាំទ្រគោលនយោបាយនានាដែលលើកកម្ពស់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានប្រកាសថាកម្ពុជាមិនដំឡើងតម្លៃថាមពលអគ្គិសនីសម្រាប់ឆ្នាំ២០២៣ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ទោះបីជាតម្លៃការនាំចូលឡើងថ្លៃក៏ដោយ។ ប្រភព៖ Fresh News
  3. ក្រសួងឧស្សហកម្ម នឹងរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី១នៅចុងខែមីនា​ដើម្បីតម្រង់ទិស និងអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍