MORNING NEWS BRIEF [MARCH 24, 2023]

MORNING NEWS BRIEF [MARCH 24, 2023]

MORNING NEWS BRIEF [MARCH 24, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ​ និងរដ្ឋមន្រ្តីការបរទេសដូមីនីក បានជួបសម្តែងការគួរសម និងពិភាក្សាលើការពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាព សម្រាប់ប្រយោជន៍រួម។ ប្រភព៖ Fresh News
  2. កម្ពុជា និងថៃ បានលើកទឹកចិត្តស្ថាប័នបច្ចេកទេសពាក់ព័ន្ធឱ្យបន្តពន្លឿនការដំឡើងច្រកទ្វាព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារទៅជាច្រកទ្វាព្រំដែនអន្តរជាតិ។ ប្រភព៖ Fresh News 
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្សានុសិស្ស និងមន្ត្រីរាជការបន្តអភិវឌ្ឍចំណេះដឹង និងសមត្ថភាពបន្ថែមដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
ព័ត៌មាននយោបាយ
  1. ក្រសួងការបរទេស បានសម្តែងការខកចិត្តចំពោះ​របាយការណ៍​សិទ្ធិ​មនុស្សរបស់​អាមេរិក​ដែលបង្ហាញពី ​«ស្តង់ដារ​ពីរ» និង​មានលក្ខណៈលម្អៀង និងផ្អែកលើហេតុផលនយោបាយ។ ប្រភព៖ ខ្មែរថាមស៍
  2. នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន ០៥ចំណុច ដើម្បីពង្រឹងស្មារតីមិត្តភាព​ សាមគ្គីភាព និងប្រសិទ្ធភាពសម្រាប់ការអនុវត្តសមយុទ្ធនាគមាស២០២៣។ ប្រភព៖ Fresh News 
  3. កម្ពុជា និងវៀតណាម បានឯកភាពពន្លឿនការងារប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បី​បង្ក្រាប​រាល់​បទល្មើស​​នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា និងទីម័រខាងកើត បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។ ប្រភព៖ Fresh News
  2. ក្រសួងសាធារណការ និងភាគីចិន បានបញ្ជាក់ពីការគាំទ្រលើការងារបច្ចេកទេស ដើម្បីជំរុញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញ​ឱ្យ​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​កសិកម្ម ដោយ​ផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស និង​សេដ្ឋកិច្ច ក្នុងការ​ចងក្រង​ខ្សែចង្វាក់​ផលិតកម្ម​ពី​អ្នក​ផលិត​ដល់​ទីផ្សារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ក្រសួងសុខាភិបាល និងUNICEF បានពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឈានទៅសម្រេចបានគោលដៅ​ SDGs របស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រី។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ក្រសួងមហាផ្ទៃ បានស្នើគ.ជ.ប.ជ ឱ្យប្រមូលព័ត៌មានពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាជួយដូរមនុស្សឱ្យបានទាន់ពេលវេលា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងអប់រំ​ បានប្រកាសពីការឈប់សម្រាករបស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អំឡុងពេលការរៀបចំព្រឹត្តិការស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា។ ប្រភព៖ ខ្មែរថាមស៍