MORNING NEWS BRIEF [MARCH 27, 2023]

MORNING NEWS BRIEF [MARCH 27, 2023]

MORNING NEWS BRIEF [MARCH 27, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យអាទិភាពនានា ដែលនឹងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពតំបន់ និងអន្តរជាតិ។ ប្រភព៖ Fresh News 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសចិនគឺជាទីផ្សារដែលមានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនសម្រាប់កម្ពុជា និងបណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋាភិបាល បានចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈ និងឯកជនជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការតភ្ជាប់ផ្លូវអាកាសជាមួយម៉ារ៉ុក និងMoU ជាមួយអេហ្ស៊ីបក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ចាប់ពីថ្ងៃទី២៧-៣០ ខែមីនា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងដូមីនិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែង ការបោះឆ្នោតអាណត្តិទី៧ អាចនឹងមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងអំពាវនាវសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយព័ត៌មានពិត និងមានប្រភពត្រឹមត្រូវ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារពិភពលោក បានលើកឡើងថាការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ន បានឈានដល់កម្រិតស្តង់ដារអន្តរជាតិ។ ប្រភព៖ AMS News
  2. គណៈប្រតិភូក្រសួងសេដ្ឋកិច្ច នឹងចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៦ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ នៅបារាំង ពីថ្ងៃទី២៨-២៩ ខែមីនា។ ប្រភព៖ Fresh News 
  3. សមាគមតំណាងវិស័យស្រូវអង្ករ និងអ្នកនាំចេញគាំទ្រផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញទុនចំនួន ១០០លានដុល្លារ ដើម្បីជំរុញការផលិត និងប្រមូលទិញស្រូវសម្រាប់ការនាំចេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានជំរុញឱ្យបន្តអភិវឌ្ឍធនធានមនុស្សលើមុខវិជ្ជាSTEM តាមក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្រសួងឧស្សាហកម្មកម្ពុជា និងឡាវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការងារអាទិភាព និងផ្លាស់ប្តូរបទពិសោធន៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការលើកកម្ពស់សោភ័ណភាពអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានអង្គរ។ ប្រភព៖ ខ្មែរថាមស៍