MORNING NEWS BRIEF [MARCH 28, 2023]
MORNING NEWS BRIEF [MARCH 28, 2023]
MORNING NEWS BRIEF [MARCH 28, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday March 28th, 2023
Wednesday March 29th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញានឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែល គម្រាមកំហែងដល់ស្ថិរភាពតំបន់ និងពិភពលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសម្រាប់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្តេចតេជោ បានស្នើដល់ម៉ាឡេស៊ី គាំទ្រកម្ពុជាក្នុងការស្ថាបនាខ្សែកាបអគ្គិសនីបាតសមុទ្រ ដែលឆ្លងកាត់សមុទ្ររបស់ម៉ាឡេស៊ីសម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងកម្ពុជា-សិង្ហបុរី។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះអធិបតេយ្យនៃប្រទេសម៉ារ៉ុក នៅតំបន់សាហារ៉ាខាងលិច និងកិច្ចខិតខំប្រឹងប្រែងឈានទៅរកដំណោះស្រាយជម្លោះនយោបាយនៃតំបន់នោះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងដូមីនិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងការបោះឆ្នោតអាណត្តិទី៧ អាចនឹងមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងអំពាវនាវសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយព័ត៌មានពិត និងមានប្រភពត្រឹមត្រូវ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៦២០លានដុល្លារ កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានដើមអមិ្ពល
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតប៉ូឡូញប្រចាំកម្ពុជា បានជួបពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យកសិកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលសម្រាប់ការជួយគាំទ្រ និងជំរុញការសម្រេចបានដំណាក់កាលនីមួយៗនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
កម្ពុជា បានទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ប្រមាណជិត ៥០ម៉ឺនដូស បន្ថែមពីអាមេរិកតាមរយៈយន្តការកូវ៉ាក់ (COVAX) ដើម្បីជំរុញការចាក់វ៉ាក់សាំងដូសជំរុញ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាច្បាប់ស្តីពី អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានសារៈសំខាន់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារ JICA លើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍវិស័យសង្គមកិច្ចនៅកម្ពុជា។ ប្រភព៖ Fresh News