By admin
Tuesday March 29th, 2022
MORNING NEWS BRIEF [March 29, 2022]
MORNING NEWS BRIEF [March 29, 2022]
MORNING NEWS BRIEF [March 29, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday March 29th, 2022
Tuesday March 29th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងហៅវាថាជាការឈ្លានពានដែលកម្ពុជាមិនអាចទទួលយកបាន ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់អ៊ុយក្រែនគឺមានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលនានាជាច្រើន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានទំហំទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ម។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរកឃើញថា គណបក្សភ្លើងទៀនបានយកឈ្មោះប្រជាពលរដ្ឋ ទៅចុះក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយពុំមានការយល់ព្រមពីប្រជាជន ។ ប្រភព៖ សារព័ត៌មានថ្មីៗ
នៅព្រឺកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គ.ជ.ប. នឹងបើកសវនាករសាធារណៈជំនុំជម្រះលើបណ្ដឹង ចំនួន៦ ដែលជំទាស់នឹងការដាក់បេក្ខជនរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ។ ប្រភព៖ Fresh News
សហជីបតំណាងកម្មករ កញ្ញា ឈឹម ស៊ីថរ បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមអ្នកតវ៉ានឹងបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយ ទោះបីមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភវឌ្ឍកម្ពុជា បានឱ្យដឹងថាទុនវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ ដែលគម្រោងវិនិយោគសរុបមានចំនួន ១៦២គម្រោង។ ប្រភព៖ AMS News
អាជិវកម្មទេសចរណ៍ រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ប្រមាណ៧០% បានបើកដំណើរការឡើងវិញ និងមិនមានការដំឡើងថ្លៃ ទោះបីពិធីបុណ្យជាតិជិនឈានមកដល់ក៏ដោយ។ ប្រភព៖ BTV News
ក្រសួងសារធារណការ បានឱ្យដឹងថាយានយន្តប្រមាណ ៤៩០ពាន់គ្រឿងពុំទាន់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយការប្រមូលថវិការជាតិពីការផាកពិន័យនេះមានប្រមាណ ៥លានដុល្លារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានសម្រាប់ការសម្អាតមីន ក្នុងអាណត្តិបេសកកម្មរបស់លោកជំទាវនៅកម្ពុជា ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងការងារ បានជូនដំណឹងថា ការស្នើសុំពន្យារពេលសុពលភាពប័ណ្ណការងារជនបរទេសសម្រាប់ឆ្នាំ២០២២ នឹងបន្តរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងទេសចរណ៍ បានពង្រឹងការសការជាមួយអង្គការបណ្តុះបណ្តាល ដើម្បីបន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ដល់យុវជន ក្នុងការឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។ ប្រភព៖ AMS News