By admin
Friday May 6th, 2022
MORNING NEWS BRIEF [MAY 06,2022]
MORNING NEWS BRIEF [MAY 06,2022]
MORNING NEWS BRIEF [MAY 06,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday May 6th, 2022
Friday May 6th, 2022
ព័ត៌មានសំខាន់ៗ
ក្រសួងការបរទេស និងអគ្គលេខាធិការដ្ឋានអាស៊ាន បានពិភាក្សាពិគ្រោះយោបល់ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រជាជនមីយ៉ាន់ម់ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងប្រៃសណីយ៍ និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការវិនិយោគក្នុងវិស័យទូរគមនាគមន៍រវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News
រដ្ឋាភិបាល នឹងដាក់ចេញមូលបត្រ ដើម្បីរៃអង្គាសថវិកាពីវិស័យឯកជនសម្រាប់គម្រោងចំណាយលើការអភិវឌ្ឍរបស់រដ្ឋ ដើម្បីអភិវឌ្ឍ និងពង្រឹងវិស័យមូលធនកម្ពុជាឱ្យកាន់តែរឹងមាំ។ ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
ព្រឹទ្ធសភាកម្ពុជា និងតំណាងក្រូអាស៊ី ប្តេជ្ញានឹងពង្រឹងកិច្ចសហ-ប្រតិបត្តិការជិតស្និទ្ធ ដើម្បីពង្រីកចំណងមិត្តភាពដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គណបក្សប្រជាជន បានទទួលសមាជិកថ្មីចំនួន ១៩នាក់ ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយបក្ស ដែលក្នុងនោះមានសមាជិកគណបក្សភ្លើងទៀនចំនួន ១០នាក់។ ប្រភព៖ Fresh News
រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ ប្រចាំត្រីមាសទី១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៣ពាន់កន្លែង។ ប្រភព៖ខ្មែរថាមស៍
ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើការខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងស្នើឱ្យក្រុមហ៊ុនជប៉ុន សិក្សាពីលទ្ធភាពពង្រីកសក្ដានុពល ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ប្រភព៖ខ្មែរថាមស៍
ក្រសួងសាធារណការ បានបញ្ជាក់ថាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ទីភ្នាក់ងារ USAID និង KOICA បានពង្រឹងសមត្ថភាពនៃកម្លាំងពលកម្មផ្នែកសុខភាព ដើម្បីពង្រឹងជំនាញដល់អ្នកជំនាន់ក្រោយផ្នែកជំងឺដែលឆ្លងពីសត្វទៅមនុស្សក្នុងប្រទេសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ប្រជាជនកម្ពុជា និងវៀតណាមនៅតាមបណ្ដោយព្រំដែន ពង្រឹងទំនាក់ទំនង ដើម្បីជំរុញចំណងសាមគ្គីភាព និងមិត្តភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
សហភាពអឺរ៉ុប ផ្តល់នាវាល្បាត ៤៧គ្រឿងដល់រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរចំនួន ០៤ នៅខេត្តកោះកុង ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ