• By admin
  • Tuesday May 10th, 2022

MORNING NEWS BRIEF [MAY 10,2022]

MORNING NEWS BRIEF [MAY 10,2022]

MORNING NEWS BRIEF [MAY 10,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំគណប្រតិភូទៅអាមេរិក ដើម្បីចូលរួម និងធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដោយតបតាមការអញ្ជីញរបស់ប្រធានាធិបតីអាមេរិក។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងឆែក នឹងចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដើម្បីពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅអឺរ៉ុប។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អូស្ត្រាលី នឹងផ្តល់វិភាគទានដល់អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៦ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦,៨លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៥០គម្រោងនៅកម្ពុជា។ ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បង្ហាញការខកចិត្ត និងច្រានចោលនូវសេចក្តីសម្រេចរបស់សភាអឺរ៉ុប ថាមានការបំផ្លៃ លម្អៀង មានចរិតនយោបាយប្រកាន់ភាគីម្ខាង និងមិនគោរពចំពោះរដ្ឋប្រជាធិបតេយ្យ។ ប្រភព៖ ខ្មែរថាមស៍
  2. បារាំង បានអំពាវនាវដល់សភាអឺរ៉ុបឱ្យលើកទឹកចិត្តកម្ពុជាក្នុងកិច្ចអភិវឌ្ឍប្រទេស ជាជាងដាក់ចេញគោលនយោបាយស្តង់ដារពីរ ដែលប្រឆាំងនឹងកម្ពុជា។ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងកិច្ចការអភិបាលកិច្ចសកល។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថាការបើកច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាង នឹងពង្រីកទំហំពាណិជ្ជ-កម្ម និងជំរុញវិស័យទេសចរណ៍មួយកម្រិតទៀត។ប្រភព៖ខ្មែរថាមស៍
  3. ការិយាល័យឥណទានកម្ពុជា បានបង្ហាញថា សមិទ្ធផលឥណ-ទានលក្ខណៈបុគ្គលនៅកម្ពុជាសម្រេចបានកំណើនដ៏រឹងមាំ ហើយចំនួនគណនីឥណទានមានការកើនឡើងគ្រប់តំបន់។ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. ជប៉ុន និង UNFPA នឹងដាក់ដំណើរការគម្រោង ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់នៅកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។ប្រភព៖ខ្មែរថាមស៍
  2. គណៈកម្មាធិការជាតិអេស្កាប់ (NC ESCAP) បានស្នើជាពិសេសដល់ UNESCAP សិក្សាលទ្ធភាពក្នុងការផ្ដល់ការជំនួយគាំទ្រផ្នែកបច្ចេកទេស ដល់វិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ប្រភព៖ ដើមអម្ពិល 
  3. WaterAid និងមូលនិធិ VF Foundation បានដាក់ឱ្យប្រើប្រាស់កម្មវិធីទឹកស្អាតរយៈពេលមួយឆ្នាំ ជូនដល់ប្រជាពលរដ្ឋប្រមាណ ៨៥.០០០នាក់ ដើម្បីទទួលបានទឹកស្អាត និងមានអនាម័យ។ប្រភព៖ ខ្មែរថាមស៍