MORNING NEWS BRIEF [MAY 15, 2023]

MORNING NEWS BRIEF [MAY 15, 2023]

MORNING NEWS BRIEF [MAY 15, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ មានព្រះបន្ទូលកោតសរសើរដល់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាអភិវឌ្ឍជាតិកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាគោលនយោបាយពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមមូលដ្ឋាន គឺជាយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍវិស័យកសិកម្មដែលជាស្នូលនៃសេដ្ឋកិច្ចជាតិ។ ប្រភព៖ Fresh News
  3. កម្ពុជា ត្រូវបានជ្រើសតាំងជាសមាជិកស្ថាប័នចំណុះ ISAR និង UNAIDS នៃអ.ស.ប ដែលបានសរបញ្ជាក់ពីទំនុកចិត្តសហគមន៍អន្តរជាតិចំពោះកម្ពុជាក្នុងកិច្ចការអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គិតត្រឹមថ្ងៃទី១៣​ ខែឧសភា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ចំនួន​ ១៥,១៦៩រូប សម្រាប់សង្កេតមើលដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ Fresh News
  2. គ.ជ.ប និង គ.ស.អ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីធានាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសុវត្ថិភាពនិងគ្មានការគំរាមកំហែង។ ប្រភព៖ AMS News
  3. ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការនាវាកងទ័ពជើងទឹកឥណ្ឌា បានជួបពិភាក្សាការងារ បង្កើនចំណងមិត្តភាពរវាងកងទ័ព រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា បានដាក់ដំណើរការគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) ដើម្បីជំរុញ និងគាំទ្រកម្ពុជា ឱ្យរក្សាបានកំណើនសេដ្ឋកិច្ចជាតិ តាមគន្លងចីរភាពនិងបរិយាប័ន្ន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គិតត្រឹមរយៈពេល០៤ខែដំបូង នៃឆ្នាំ២០២៣ កម្ពុជា បាននាំចេញទៅកាន់ប្រទេសសមាជិក RCEP ក្នុងតម្លៃជិត ២,៨៩ពាន់លានដុល្លារ កើនឡើង១៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន០៧កន្លែងនៅកម្ពុជា ត្រូវបានអនុញ្ញាត្តិឱ្យនាំចេញទៅកាន់ទីផ្សារចិនក្នុងឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យមន្ត្រីផ្ដល់ដំណោះស្រាយលើបញ្ហាប្រព័ន្ធធារាសាស្ត្រជូនកសិករ ក្នុងស្មារតីពង្រឹង និងបង្កើ​នផលិតផលកសិកម្មនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងជំនាញឌីជីថលជូនដល់មន្រ្តីនៅតាមបណ្តាខេត្ត ដើម្បីជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈផ្នែកឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. CAMSOC បានចេញសេចក្តីណែនាំស្តីពីវិធានការអនុវត្ត ០៦ចំណុច និងបម្រាមចំនួន ០៣ចំណុច សម្រាប់ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១៧​ ខែឧសភា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល