MORNING NEWS BRIEF [MAY 16, 2023]

MORNING NEWS BRIEF [MAY 16, 2023]

MORNING NEWS BRIEF [MAY 16, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្ហាញពីបំណងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា បានទាក់ទាញវិនិយោគិនរបស់ទីម័រខាងកើត មកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីជំរុញការនាំចេញ ស្របពេលដែលរដ្ឋាភិបាល ត្រៀមខ្លួនក្នុងការជួយទីម័រលើវិស័យកសិកម្ម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. គណៈប្រតិភូរបស់គណៈកម្មការជាតិអេស្កាប់ បានចែករំលែកបទពិសោធន៍នៃសកម្មភាពបោសសម្អាតមីន ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងសន្និបាតប្រចាំឆ្នាំទី៧៩ របស់UNESCAP។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹងជួបជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅវិមានសន្តិភាព ក្រោយការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានចេញសេចក្តីសម្រេចបដិសេធសមាសភាពគណបក្ស ភ្លើងទៀន ក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់កម្លាំងនគរបាលជាតិ ភ្នាក់ងារសន្តិសុខបោះឆ្នោត ពង្រឹងស្មារតីអព្យាក្រឹត ការពារសន្តិសុខ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និងរដ្ឋមន្ត្រីកសិកម្មរបស់ឆែក បានពិភាក្សាលើលទ្ធភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ កសិកម្ម ដើម្បីបង្កើនការនាំចេញកសិផល។ ប្រភព៖ ខ្មែរថាមស៍
  2. មន្ត្រីជាន់ខ្ពស់នៃ IMF បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងមានស្ថិរភាពល្អជាងបណ្តាប្រទេសក្នុងតំបន់ ដោយសារការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងសង្គម។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេច បានក្នុងទំហំទឹកប្រាក់ ១៥លានដុល្លារ ថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើង ថាការអនុវត្តកម្មវិធីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល សំដៅគាំពារសុខមាលភាពប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ប្រភព៖ Fresh News
  2. កម្ពុជា និងឆែក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ បណ្តុះបណ្តាល និងកសាងធនធានមនុស្ស នៅកម្ពុជាប្រកបដោយសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់។ ប្រភព៖ Fresh News
  3. កម្ពុជា បានប្រកាសពីការអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ចូលទស្សនាប្រាសាទអង្គរវត្ត ដោយឥតគិតថ្លៃ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍