MORNING NEWS BRIEF [MAY 23, 2023]

MORNING NEWS BRIEF [MAY 23, 2023]

MORNING NEWS BRIEF [MAY 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថាមាន គោលការណ៍ចំនួន ០៣ ដែលនាំកម្ពុជាចូលរួមក្នុងការចូលរួម BRI ដែលក្នុងនោះមានការរក្សាសន្តិភាព មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ ប្រភព៖ Fresh News
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងចិន មានគោលនយោបាយដូចគ្នា គឺការដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមទាំងអស់ ដោយផ្តោតសំខាន់លើសន្តិភាព និងការអភិវឌ្ឍ។ ប្រភព៖ AMS News 
  3. កម្ពុជា សម្រេចអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ឈ្មោះ «ព្រែកជីកហ្វូណនតេជោ» ដើម្បីកែលម្អការដឹកជញ្ជូនតាមផ្លូវទឹក និងជំរុញសកម្មភាពសេដ្ឋកិច្ច-សង្គម។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីថា កម្ពុជាបានបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិន តែមួយ និងមិនទៅពាក់ព័ន្ធជាមួយកោះតៃវ៉ាន់នោះទេ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. គ.ជ.ប បានឆ្លើយតបនឺងប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងបរទេស ថាការបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ធ្វើតាមនីតិវិធីច្បាប់របស់ស្ថាប័នប្រជាធិបតេយ្យ។ ប្រភព៖ AMS News 
  3. សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាកម្ពុជាត្រូវការចាំបាច់បំផុតគឺសន្តិភាព និងប្រឆាំងការវិលត្រលប់នៃសង្គ្រាម ស្របពេលដែលស្ថានការណ៍តំបន់ និងពិភពលោកមានការវិវត្តន៍ប្រែប្រួល។ ប្រភព៖ Fresh  News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងខែទី៤នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩០,៥៩៩លានដុល្លារ កើនឡើង ១៩,៣៣% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ធនាគារពិភពលោក បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងការស្ទុះងើបឡើងវិញ ដែលនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% នៅក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. សហភាពអឺរ៉ុប នឹងផ្តល់ជំនួយបច្ចេកទេសដល់គម្រោងថ្មីក្នុងគោលបំណងពង្រឹងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់អាជីវកម្មតាមស្តង់ដារអន្តរជាតិសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ទី៩  ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ប.ស.ស បានផ្តល់ប័ណ្ណសមាជិកគាំពារសង្គមដល់សមាគមកង់បី និងបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងរាជធានីភ្នំពេញសរុបចំនួន ២.១៣៣នាក់។ ប្រភព៖ Fresh News 
  3. វិទ្យាស្ថានសំណង់ស៊ីវិលកូរ៉េ  និង KOICA បានផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេស លើការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរបស់កម្ពុជាដែល​រួម​មាន​ប្រាសាទ​ព្រះ​ពិ​ធូ​ ​និង​ទីលាន​ជល់​ដំរី។ ប្រភព៖ ខ្មែរថាមស៍