ព័ត៌មានសំខាន់ៗ
- ជប៉ុន គ្រោងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ជាមួយបណ្តាសមាជិកអាស៊ាន នៅកម្ពុជា ដើម្បីទប់ទល់នឹងការកើនឡើងនៃវត្តមានរបស់ចិននៅដែនសមុទ្រដែលមានជម្លោះ។ ប្រភព៖ ខ្មែរថាមស៍
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាហើយ ឯផលប៉ះពាល់នៃជំងឺកូវីដ ១៩ ទើបជាបញ្ហាដែលជះឥទ្ធិពលដល់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
- កម្ពុជា ក្លាយជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
- គ.ជ.ប. បានបញ្ជាក់ថាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម-ប្រឹក្សាឃុំ-សង្កាត់ថ្ងៃដំបូង បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ និងមិនមានអំពើហិង្សាឡើយ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
- រដ្ឋាភិបាល បានណែនាំស្តីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុម-ប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវនឹងថ្ងៃទី៤ និង៥ ខែមិថុនា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- គណបក្សប្រជាជន បានលើកឡើងថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត និងជឿទុកចិត្តដើម្បីមកដឹកនាំប្រទេសឱ្យឆ្ពោះទៅរកការអភិវឌ្ឍ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
- កម្ពុជា និងមីយ៉ាន់ម៉ា កំពុងពន្លឿនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី បន្ថែមមួយកម្រិតទៀត តាមរយៈការរៀបចំចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួន ០២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០២ ដែលមានទុនវិនិយោគចំនួន ៦,១លានដុល្លារ ដែលនឹងបង្កើតការងារប្រមាណ ១,៤០០កន្លែង ក្នុងខេត្តតាកែវ និងកំពង់ស្ពឺ។ ប្រភព៖ ខ្មែរថាមស៍
- រាជរដ្ឋាភិបាល បានសម្រេចអនុវត្តកម្ចី សហហិរញ្ញប្បទាន ដែលមានទំហំទឹកប្រាក់ ១៥០លានដុល្លារ ដើម្បីស្ដារវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិកូវីដ១៩។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
- សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីសម្រួលដល់ការរស់នៅ និងធ្វើអាជីវកម្មនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- គ.ជ.អ.ស. ដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UNESCAP ក្រោមមូលបទ «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- គំនិតផ្ដួចផ្ដើមស្ដីពីសុវត្ថិភាពជីវិត និងអាគារ ត្រូវបានដាក់ដំណើរ-ការ ដែលគម្រោងនេះរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍លើកម្មករជាង ២០ម៉ឺននាក់នៅតាមខេត្តក្រុងមួយចំនួននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍