MORNING NEWS BRIEF [MAY 26, 2023]
MORNING NEWS BRIEF [MAY 26, 2023]
MORNING NEWS BRIEF [MAY 26, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday May 26th, 2023
Friday May 26th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូស និងស៊ីរុំាងចាក់វ៉ាក់សាំង ជូនដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងភាគីវៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជន និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ឆ្នាំ២០២៣-២០២៨។ ប្រភព៖ Fresh News
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូវៀតណាម បានជួបពិភាក្សា និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអាទិភាពនានា ជាពិសេសក្រោមក្របខ័ណ្ឌនៃការអភិវឌ្ឍយុវជន។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គ.ជ.ប បានកំណត់យកថ្ងៃទី២៩ ខែឧសភា ដើម្បីធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតថា្នក់ជាតិឆ្នាំ២០២៣។ ប្រភព៖ AMS News
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចុះ MOU លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ ប្រភព៖ Fresh News
ក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធបណ្តឹងចុះឈ្មោះក្នុងបញ្ជីគណ-បក្សនយោបាយរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយមូលហេតុថាបានខុសនឹងគតិច្បាប់។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិន ដោយផ្តល់ការលើកទឹកចិត្ត លើកកម្ពស់តម្លាភាព និងការប្រកួតប្រជែង។ ប្រភព៖ ខ្មែរថាមស៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧញ៉ាកម្ពុជា បានចុះហត្ថលេខាលើ MOU ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ប្រភព៖ Fresh News
អាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស្វ៊ីស បានចុះអនុស្សរណយោគយល់លើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
រដ្ឋាភិបាល និងJICA បានបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យឧស្សាហកម្ម ដើម្បីចូលរួមចំណែកដល់ការបង្កើនជីវភាពប្រជាជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ និងសមត្ថកិច្ចបន្តអនុវត្តច្បាប់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានតឹងរឹង បើទោះបីជាអាត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ ១៣% ក្តី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អាជ្ញាធរអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានសហការគ្នាលើគម្រោងជួសជុលក្លោងទ្វារខាងកើតប្រាសាទតាព្រហ្មសម្រេចបានជាង ៧០% និងគ្រោងបញ្ចប់ត្រឹមចុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍