By admin
Wednesday October 5th, 2022
MORNING NEWS BRIEF [OCTOBER 05, 2022]
MORNING NEWS BRIEF [OCTOBER 05, 2022]
MORNING NEWS BRIEF [OCTOBER 05, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday October 5th, 2022
Wednesday October 5th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា បានសម្តែងការព្រួយបារម្ភក្រោយការបាញ់កាំជ្រួចមីស៊ីល សាកល្បងរបស់កូរ៉េខាងជើង និងអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាជាមួយនាយកជំនួយប្រជាជនន័រវែសប្រចាំកម្ពុជា អំពីកិច្ចសហប្រតិបត្តិការសកម្មភាពមីន ឆ្ពោះទៅការបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីកត្តាសុខសន្តិភាព និងភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍អន្តរជាតិធំៗ ជាបន្តបន្ទាប់។ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
នាយករដ្ឋមន្ត្រីគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤-៦ ខែតុលា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី និងពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា ពុំបានអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា មកចូលរួមកិច្ច-ប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ប៉ុន្តែនឹងអញ្ជើញអ្នកតំណាងមិននយោបាយចូលរួមជំនួស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងទេសចរណ៍ បានដាក់ចេញយុទ្ធសាស្ត្របីធំៗ ក្នុងគោលដៅលើកស្ទួយវិសាលភាពទេសចរណ៍កម្ពុជា និងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានព្យាករថា ទិន្នផលអង្ករកម្ពុជា នឹងធ្លាក់ចុះពី ១១,៧លានតោន ក្នុងឆ្នាំ២០២១ មកនៅត្រឹម ១១,៥លានតោន ក្នុងឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងរួមចំណែក ដល់ការបំពេញតម្រូវការសេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ជាពិសេការបង្កើនប្រាក់ចំណូល និងបង្កើតអាជីវកម្មដែលសម្រួលដល់ជីវភាពរស់នៅ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត បានពិភាក្សាការងារ និងសិក្សាលទ្ធភាព ក្នុងការជំរុញសហប្រតិបត្តិការទ្វេភាគី លើវិស័យកីឡា និងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីទទួលបានភាពជោគជ័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងការងារ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំបទប្បញ្ញត្តិចាំបាច់គាំទ្រ ដល់ការអនុវត្តលុបបំបាត់ការប្រើប្រាស់អាសបេស្តុសនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍