By admin
Thursday October 13th, 2022
MORNING NEWS BRIEF [OCTOBER 13, 2022]
MORNING NEWS BRIEF [OCTOBER 13, 2022]
MORNING NEWS BRIEF [OCTOBER 13, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday October 13th, 2022
Thursday October 13th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ លើកទី២៨ ដែលនឹងពិភាក្សាលើវឌ្ឍន-ភាពវិស័យអាទិភាព ក្នុងការកសាងសហគមន៍ ASCC។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថាកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ នឹងក្លាយជាវេទិកាសម្រាប់បំផុស និងជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសហគ្រិនភាពរបស់តំបន់អាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងផែនការ បានបញ្ជាក់ថា រដ្ឋាភិបាល បានប្រើប្រាស់ថវិកាជាង ៨០០លានដុល្លារសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះ ដោយ-សារ ជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
កម្ពុជា អាចនឹងបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅមហាសន្និបាតអ.ស.ប បើទោះបីកម្ពុជាបានស្នើឱ្យ សហគមន៍អន្តរជាតិពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងវៀតណាម បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និង ឯកភាពលើគោលការណ៍ចំនួន ០៧ចំណុច ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែនរវាងប្រទេសទាំងពីរ។ប្រភព៖ Fresh News
រាជរដ្ឋាភិបាល បាននិងកំពុងពិនិត្យលទ្ធភាពលើការលើកកម្ពស់ និងបង្កើនសមាសភាពយុវជនដែលមានចំណេះដឹង និងសមត្ថភាពខ្ពស់ ដើម្បីធ្វើជារដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិ ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងការងារ បានឱ្យដឹងថាការនាំចេញផលិតផលវិស័យកាត់ដេរកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ១០% ក្នុងឆ្នាំ២០២២ ប៉ុន្តែក៏កំពុងរងផលប៉ះពាល់ដោយបញ្ហាអស្ថិរភាពសាកលផងដែរ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
និយ័តករមូលបត្រ បានអនុញ្ញាតការបោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា ជាសាធារណៈស្របតាមគោលការណ៍ណែនាំ នៃសញ្ញាបណ្ណបៃតងអាស៊ាន។ប្រភព៖ Fresh News
កម្ពុជា នឹងទទួលបានចំណូលជាង ១៤លានដុល្លារ ពីការលក់ប្រេងឆៅក្នុងករណី MT Strovolos ខណៈដំណើរការផលិតប្រេងនៅតាមអណ្តូងប្រេងចំនួន ០៥ នឹងទទួលបាន ១០ម៉ឺនបារ៉ែលទៀត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
ក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងការងារ បានបញ្ជាក់ថារោងចក្រ និងសហគ្រាសដែលបានចុះបញ្ជីមានចំនួន ១៥.៨៥៩រោងចក្រ កើនឡើង ១៦,៨% និងផ្តល់ការងារដល់កម្មករចំនួន ១,៥៤លាននាក់។ប្រភព៖ ខ្មែរថាមស៍
ក្នុងសប្ដាហ៍ទី២ខែតុលា ភ្ញៀវទេសចរធ្វើដំណើរទៅខេត្តព្រះ-សីហនុ មានចំនួនសរុប ៣៧៤.៨៩៥នាក់ កើនឡើង ២៤,៨% បន្ទាប់ពីការដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿន។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា