• By admin
  • Tuesday October 18th, 2022

MORNING NEWS BRIEF [OCTOBER 18, 2022]

MORNING NEWS BRIEF [OCTOBER 18, 2022]

MORNING NEWS BRIEF [OCTOBER 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពីថ្ងៃទី១៩ ដល់២២ ខែតុលា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អាល្លឺម៉ង់ ថ្លែងអំណរគុណចំពោះកម្ពុជាសម្រាប់ការសម្របសម្រួល និងគាំទ្រអង្គការដៃគូអាល្លឺម៉ង់ក្នុងការអនុវត្តគម្រោងនានា ជាពិសេសការលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ប្រភព៖ Fresh News 
  3. រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធឱ្យពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធិ វី
ព័ត៌មាននយោបាយ
  1. សម្តេច សាយ ឈុំ និងគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាការងារ និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបែបប្រពៃណី និងជាអ្នកជិតខាងល្អឱ្យកាន់តែស៊ីជម្រៅ។ ប្រភពFresh News 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកដល់ប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះបោះឆ្នោតឱ្យទៅធ្វើការចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលឈ្មោះក្នុងបញ្ជី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប និងក្រសួងមហាផ្ទៃ បានប្តេជ្ញាពង្រឹងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានាបានបរិយាកាសបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយតម្លាភាព សេរី និងគ្មានអំពើហិង្សា។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែម ចំនួន ០២ ក្នុងទំហំទឹកប្រាក់ប្រមាណ ១១,៣លានដុល្លារ ដែលបង្កើតឱកាសការងារចំនួនជាង ៤.០០០កន្លែង។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសេដ្ឋកិច្ច គ្រោងនឹងបង្កើតក្រុមការងារត្រួតពិនិត្យហិរញ្ញវត្ថុនៅតាមក្រសួងនីមួយៗ ដើម្បីពិនិត្យ និងអនុម័តលើសំណើថវិកាចំណាយ និងលទ្ធកម្មដោយធ្វើការពិគ្រោះជាមួយ FMIS។ ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកទឹកចិត្តឱ្យប្រជា-សិករ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់លើការប្រកបរបរកសិកម្ម មកស្នើឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. សម្តេចតេជោ បានក្រើនរម្លឹកដល់ក្រសួងដែលពាក់ព័ន្ធឱ្យពន្លឿន ការអន្តរគមន៍ជូនប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ ដោយ ផ្តោតលើជំនួយកសិកម្ម និងការយោគយល់ផ្នែកហិរញ្ញវត្ថុ។ ប្រភព៖  AMS News 
  2. ក្រសួងផែនការ បាននិងកំពុងបន្តការសម្របសម្រួលក្នុងការផ្តល់ បណ្ណសមធម៌ជំហានទី២ ជូនទៅដល់គ្រួសារចំនួន ៤.៧៩៣គ្រួសារ បន្ថែមទៀតដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងការងារ បានបញ្ជាក់ថាការលើកកម្ពស់សុវត្ថិភាព និងសុខុ-មាលភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម គឺជាការរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា