• By admin
  • Monday October 24th, 2022

MORNING NEWS BRIEF [OCTOBER 24, 2022]

MORNING NEWS BRIEF [OCTOBER 24, 2022]

MORNING NEWS BRIEF [OCTOBER 24, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាពីជម្លោះនៅមីយ៉ាន់ម៉ា នៅទីក្រុងហ្សាការតា ក្នុងសប្តាហ៍ក្រោយ មុនពេលកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចប្រធានរដ្ឋសភា បានថ្លែងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំមកនូវការបង្រួបបង្រួមជាតិ ការផ្សះផ្សា សន្តិភាព និងការអភិវឌ្ឍជាតិ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចប្រធានរដ្ឋសភា បានថ្លែងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំមកនូវការបង្រួបបង្រួមជាតិ ការផ្សះផ្សា សន្តិភាព និងការអភិវឌ្ឍជាតិ ក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានផ្ញើសារអបអរសាទរ ប្រធានាធិបតី ស៊ី ជីនពីង ដែលបានជាប់ឆ្នោត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន សារជាថ្មី និងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប។ប្រភពFresh News 
  2. គ.ជ.ប បាននិងកំពុងពិនិត្យដំណើរការផ្ទៀងផ្ទាត់ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលក្នុងរយៈពេល ០២ថ្ងៃដំបូង មានអ្នកទៅចុះឈ្មោះបោះឆ្នោតចំនួន ៣២.១៦៥នាក់។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សភ្លើងទៀន បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់លើការជាប់ពាក់ព័ន្ធនឹងគំនិតជុ្រលនិយម បំផ្លាញប្រជា-ធិបតេយ្យជាមួយ លោក សម រង្ស៊ី។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច បាននិងកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ពន្ធដារថ្មី ដើម្បីពង្រីកវិសាលភាពច្បាប់ពន្ធដារឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបរិបទនៃសេដ្ឋកិច្ចជាតិ តំបន់ និងសាកលលោក។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសេដ្ឋកិច្ច បានស្នើដល់ភាគីកូរ៉េ ឱ្យបង្កើនការវិនិយោគ និងផ្តល់ជំនួយគាំទ្របន្ថែមដល់ការអភិវឌ្ឍវិស័យ FinTech ដែលអាចជួយឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ។ប្រភព៖ AMS News 
  3. ក្រសួងទេសចរណ៍ បានត្រៀមកញ្ចប់ថវិកាកម្ចីសម្បទានចំនួន ១៥០លានដុល្លារ សម្រាប់ឱ្យប្រតិបត្តិករទេសចរណ៍អាចស្នើសុំជាកម្ចីសម្បទានក្នុងដំណើរការអាជីវកម្មឡើងវិញ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. សម្តេចតេជោ បានស្នើឱ្យក្រសួងកសិកម្មបញ្ជូនអ្នកបចេ្ចកទេស ដើម្បីចុះជួយពន្យល់ដល់ប្រជាជនក្នុងការប្រើប្រាស់ពូជស្រូវ ការសាបព្រួស និងការដាំដុះ​ឡើងវិញបន្ទាប់ពីការរងគ្រោះទឹកជំនន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងកសិកម្ម និង FAO បានប្រារព្ធទិវាស្បៀងអាហារពិភពលោក ដើម្បីអំពាវនាវឱ្យមានការវិនិយោគលើការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារក្នុងការកសាងសន្តិសុខស្បៀងដែលមានភាពធន់។ប្រភព៖ ខ្មែរថាមស៍
  3. គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ក្រោមកិច្ចសហ-ប្រតិបត្តិការរវាងអាជ្ញាធរអប្សារា និងស្ថានទូតបារាំងប្រចាំកម្ពុជា បច្ចុប្បន្នសម្រេចបាន ៨០% និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៤។ប្រភព៖ សារព័ត៌មានថ្មីៗ