By admin
Thursday October 27th, 2022
MORNING NEWS BRIEF [OCTOBER 27, 2022]
MORNING NEWS BRIEF [OCTOBER 27, 2022]
MORNING NEWS BRIEF [OCTOBER 27, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday October 27th, 2022
Thursday October 27th, 2022
ព័ត៌មានសំខាន់ៗ
ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាការតា ដើម្បីដឹកនាំកិច្ចប្រជុំបន្ទាន់ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពពាក់ព័ន្ធវិបត្តិនៅមីយ៉ាន់ម៉ា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា-រូម៉ានី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិ-ការមិត្តភាពទេ្វភាគី និងបេ្ដជ្ញាបន្តជំរុញទំនាក់ទំនងរដ្ឋាភិបាល និងវិស័យឯកជនប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងប្រៃសណីយ៍ បានដាក់ឱ្យប្រើប្រាស់គេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ដែលជាផ្នែកមួយនៃគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
សម្តេចប្រធានព្រឹទ្ធសភា និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្រិតបក្ស រដ្ឋាភិបាល អង្គការមហាជន និងវិស័យអាទិភាពផ្សេងទៀត។ ប្រភព៖ ខ្មែរថាមស៍
ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាឡាវ បានជួបពិភាក្សាការងារ ដើម្បីពិនិត្យ និងឯកភាពលើការចុះ MoU រវាងសភាទាំងពីរ និងការជំរុញទំនាក់ទំនងរវាងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយចំនួន៦.៩៧១នាក់ ចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
រយៈពេល ០៨ខែ នៃឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម មានទំហំ២៨០លានដុល្លារ បានកើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ទីផ្សារចិន ខណៈរដ្ឋបាលគយចិន ឯកភាពលើចម្ការចំនួន៧៤ និងរោងចក្រវេចខ្ចប់៨។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រុមហ៊ុនវិនិយោគចិន មានបំណងបោះទុនវិនិយោគលើវិស័យ បចេ្ចកវិទ្យា ឧស្សាហកម្ម និងរោងចក្រដំឡើងរថយន្តអគ្គិសនីនៅខេត្តកោះកុង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព៍ត៌មានសង្គម
កម្ពុជា និងសិង្ហបុរី គ្រោងបង្កើតក្រុមការងារបច្ចេកទេសរួមគ្នាដើម្បីសិក្សាអំពីនីតិវិធី និងបច្ចេកទេសដែលពាក់ព័ន្ធការនាំចេញថាមពលស្អាតពីកម្ពុជាទៅសិង្ហបុរី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យរៀបចំសម្រួល និងដោះស្រាយបញ្ហាជូនប្រជាជនរស់នៅតាមតំបន់បឹងទន្លេសាប ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អូស្រ្តាលី បានដាក់ដំណើរការគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពដំណាក់កាលទី២ និងបញ្ជាក់ពីការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍