By admin
Friday October 28th, 2022
MORNING NEWS BRIEF [OCTOBER 28, 2022]
MORNING NEWS BRIEF [OCTOBER 28, 2022]
MORNING NEWS BRIEF [OCTOBER 28, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday October 28th, 2022
Friday October 28th, 2022
ព័ត៌មានសំខាន់ៗ
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានប្តេជ្ញាជំរុញកិច្ចការអាទិភាព ដើម្បីបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងអនុ-វត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរស័ព្ទ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនឹងជាការរួមចំណែកដល់ទំនាក់ទំនងការទូតទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈ-រដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាមួយចំនួន ដែលជាទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា APPF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងបានជំរុញកិច្ចសហប្រតិ-បតិ្តការ ដើម្បីការស្តារកំណើនឡើងវិញប្រកបដោយបរិយាប័ន្ន។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេប្រធានរដ្ឋសភា និងអគ្គលេខាធិការអន្តរសភាអាស៊ាន (អាយប៉ា) បានជួបពិភាក្សាការងារ ដើម្បីត្រៀមរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងខែវិច្ឆិកា ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេប្រធានរដ្ឋសភា និងអគ្គលេខាធិការអន្តរសភាអាស៊ាន (អាយប៉ា) បានជួបពិភាក្សាការងារ ដើម្បីត្រៀមរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងខែវិច្ឆិកា ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ADB នឹងផ្តល់ហិរញ្ញប្បទានចំនួន ៤០០លានដុល្លារបន្ថែមលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០លានដុល្លារ ដើម្បីជំរុញការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ទិសដៅប្រមូលពន្ធឱ្យបានចំនួន ៧៥០លានដុល្លារ ខណៈ០៩ខែដំបូងឆ្នាំ២០២២ ពន្ធប្រមូលបានមាន ១០៤% នៃផែនការប្រចាំឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍
អង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលបង្ហាញពីសមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២១។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
ក្រសួងកសិកម្ម បានសម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មពូជស្រូវ ដើម្បីរៀបចំផែនការសម្រាប់អភិវឌ្ឍផលិតកម្មគ្រាប់ពូជស្រូវក្នុងយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថ្លៃដើមផលិត។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រសួងទេសចរណ៍ បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ០៥ចំណុច ដើម្បីជំរុញការបង្កើតឱ្យចេញជារូបរាងនូវការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ នៅតាមបឹងទន្លេសាប។ ប្រភព៖ Fresh News
ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីកិច្ចព្រមព្រៀងក្របខណ្ឌការសាងសង់បានរៀបចំរួច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា