By admin
Tuesday September 6th, 2022
MORNING NEWS BRIEF [SEPTEMBER 06, 2022]
MORNING NEWS BRIEF [SEPTEMBER 06, 2022]
MORNING NEWS BRIEF [SEPTEMBER 06, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday September 6th, 2022
Tuesday September 6th, 2022
ព័ត៌មានសំខាន់ៗ
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាដែលនឹងបញ្ចប់អាណត្តិ បានបង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម ដែលសម្រេចបានកំណើន ១០%។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ បានចូលរួមបរិច្ចាគវិភាគ-ទានជាជំនួយមនុស្សធម៌បន្ទាន់ ក្នុងទឹកប្រាក់ចំនួន ៥០.០០០ដុល្លារ ជូនប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកវិភាគ បានលើកឡើងថារុស្ស៊ីក្លាយជាប៉ូលទី៣ក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិ ប៉ុន្តែប៉ូលភូមិសាស្ត្រនេះមិនសូវមានឥទ្ធិពលដល់កម្ពុជានោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
រដ្ឋសភា បានបដិសេធសំណើសុំជួបរបស់គណបក្សនយោបាយចំនួន៤ ដែលស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធមួយចំនួន ក្នុងការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ។ប្រភព៖ ខ្មែរថាមស៍
អនុប្រធានទី២នៃរដ្ឋសភា បានជួបពិភាក្សាជាមួយប្រតិភូក្រុម-ប្រឹក្សាទឹកអាស៊ី និងពិភាក្សាលើការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥នៅកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីធានាប្រសិទ្ធភាពនៃការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគម្រោងចំនួន១៧ ធ្វើការវិនិយោគនៅកម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៧២លានដុល្លារ និងបង្កើតឱកាសការងារចំនួន ១១.១៩៧កន្លែង។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសេដ្ឋកិច្ច និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានរៀបចំសិក្ខា-សាលាប្រចាំតំបន់ ស្តីពីរដ្ឋាបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹង។ ប្រភព៖ Fresh News
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចូលដែកថែប ក្នុងទំហំទឹកប្រាក់ចំនួន ២១៥លានដុល្លារ កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ដើម្បីទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។ ប្រភព៖ Fresh News
ក្រសួងសុខាភិបាល បានបញ្ជាក់ថាក្របខ័ណ្ឌជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជា នឹងបញ្ចប់ចុងឆ្នាំ២០២២ ហើយនឹងគ្រោងដាក់អនុវត្តតាមដំណាក់កាលទូទាំងប្រទេស។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
កម្ពុជា បាននិងកំពុងជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀនយកចេញពីសារធាតុគីមីផ្សំនាំចូល។ ប្រភព៖ ខ្មែរថាមស៍